ព័ត៌មានជាតិ
ឆ្នាំនេះ ខេត្តក្រចេះទទួលបានសមិទ្ធផលជាបន្តបន្ទាប់ ជាមុខមាត់ថ្មីនៃការអភិវឌ្ឍខេត្តដែនដីភាគឦសាន
ខេត្តក្រចេះ ទទួលនូវសមិទ្ធផលជាប្រវត្តិសាស្រ្ត គឺស្ពានឆ្លងកាត់ទន្លេមេគង្គប្រវែង ១.៧៦១ម៉ែត្រ និងផ្លូវតភ្ជាប់ក្នុងក្រុងក្រចេះប្រវែង ៣១,៦៩ គីឡូម៉ែត្រ ដែលគ្រោងបើកឱ្យដំណើរការប្រើប្រាស់នាខែកញ្ញាខាងមុខនេះ។
នេះជាប្រសាសន៍លើកឡើងរបស់លោក វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ នាព្រឹកថ្ងៃទី ៣ ខែកក្កដា ឆ្នាំ២០២៥ ក្នុងពិធីបុណ្យ រុក្ខទិវា។


ជាមួយគ្នានោះ លោកអភិបាលក៏ចូលរួមអបអរសាទរជាមួយប្រជាពលរដ្ឋនៅស្រុកសំបូរ ដែលទទួលបាននូវផ្លូវក្រាលកៅស៊ូថ្មី ដែលបានផ្ដល់ភាពងាយស្រួលដល់ការធ្វើដំណើរ និងដឹកជញ្ជូនកសិផលផ្សេងៗ។
បើតាមលោកអភិបាលខេត្ត គម្រោងស្ដារជួសជុល និងថែទាំផ្លូវខេត្តលេខ ៣៧៧ (ក្រចេះ-សំបូរ) និងផ្លូវខេត្តលេខ ៣៧៧A (សណ្តាន់-សង្គម) ដោយក្រាលកៅស៊ូ AC និងសំណង់សិល្បការ្យមួយចំនួន ដែលមានប្រវែងសរុប ៤៩,១០ គីឡូម៉ែត្រ បានសម្រេចរួចរាល់ជាស្ថាពរ។

បន្ថែមពីនេះ លោកអភិបាលខេត្តបានលើកឡើងពីការរៀបចំហេដ្ឋារចនាសម្ព័ន្ធតាមមាត់ទន្លេក្នុងទីរួមខេត្ត ការដាំកូនឈើ ការតុបតែងភ្លើងបំភ្លឺ រួមទាំងសមិទ្ធផលនានាជាច្រើនទៀតដែលបានឆ្លើយតបផ្តល់ជាប្រយោជន៍សម្រាប់ពលរដ្ឋក្នុងខេត្តក្រចេះ៕

អត្ថបទ៖ ប្រុញ វិធិន
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៦ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


