ព័ត៌មានជាតិ
កម្ពុជាជំរុញឱ្យថៃរួមសហការបង្កើតក្រុមសង្កេតការណ៍អាស៊ានក្នុងការតាមដានបទឈប់បាញ់
កម្ពុជា ជំរុញឱ្យភាគីថៃសហការពន្លឿនការបង្កើតក្រុមអ្នកសង្កេតការណ៍អាស៊ាន ដែលដឹកនាំដោយម៉ាឡេស៊ី ដើម្បីផ្ទៀងផ្ទាត់ និងធានាការអនុវត្តបទឈប់បាញ់ឱ្យបានពេញលេញនិងប្រសិទ្ធភាព។ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លើកឡើងដូច្នេះ ក្នុងសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃ នាវេលាម៉ោង១១ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥នេះ។

ការជំរុញរបស់កម្ពុជាទៅកាន់ភាគីថៃ គឺស្របនឹងការព្រមព្រៀងគ្នារវាងភាគីទាំងពីរ ក្នុងកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ដែលចង់ឱ្យមានការរៀបចំយន្តការតាមដានសម្រាប់ការអនុវត្តលើបទឈប់បាញ់ ដោយកម្ពុជា-ថៃ បានយល់ព្រមឱ្យមានក្រុមសង្កេតការណ៍បណ្តោះអាសន្នរបស់អាស៊ាន ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ដើម្បីសង្កេតការណ៍ភ្លាមៗ និងបន្តរៀបចំក្រុមអ្នកសង្កេតការណ៍អាស៊ាន។

ត្រង់ចំណុច លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានគូសបញ្ជាក់យ៉ាងម៉ឺងម៉ាត់ និងច្បាស់លាស់នូវការប្តេជ្ញាចិត្តឥតងាករេរបស់កម្ពុជាក្នុងការគោរព និងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវបទឈប់បាញ់ដែលបានសម្រេចកាលពីថ្ងៃទី២៨ ខែកក្កដា និងគោលការណ៍ឯកភាពទាំង១៣ចំណុចនៃកិច្ចប្រជុំ GBC កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ ក្រោមការចូលរួមសង្កេតការណ៍ដោយម៉ាឡេស៊ី សហរដ្ឋអាមេរិក និងតំណាងប្រទេសចិន។

អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ក៏បានទាមទារឱ្យភាគីថៃគោរពនូវលក្ខខណ្ឌនៃកិច្ចព្រមព្រៀងបទឈប់បាញ់ ព្រមទាំងស្មារតី និងការឯកភាពគ្នានៅក្នុងកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅ (GBC) ដែលភាគីទាំងពីរបានព្រមព្រៀងគ្នារក្សាកម្លាំងយោធារបស់ខ្លួននៅក្នុងទីតាំងបច្ចុប្បន្ន ដោយមិនអនុញ្ញាតឱ្យផ្លាស់ទីពីទីតាំងដែលខ្លួនឈរជើងក្នុងពេលព្រៀងបទឈប់បាញ់បានចូលជាធរមាននៅម៉ោង១២យប់កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ពិសេសមិនត្រូវចល័តកងទ័ពរបស់ខ្លួនរាប់ទាំងការដើរល្បាតទៅលើទីតាំងរបស់ភាគីម្ខាងទៀតឡើយ។
សារជាថ្មីម្តងទៀត លោកស្រី ម៉ាលី សុជាតា បានអំពាវនាវឱ្យថៃប្រកាន់ខ្ជាប់នូវស្មារតីបទឈប់បាញ់ ធ្វើយ៉ាងណាឈានទៅរកដំណោះស្រាយជម្លោះតាមគោលការណ៍ដែលភាគីទាំងពីរបានព្រមព្រៀង រួមទាំងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC) និងកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ(GBC) នាពេលខាងមុខ៕
ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៣ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


