ព័ត៌មានជាតិ
អាល្លឺម៉ង់ផ្ដល់ជំនួយសម្រាប់ស្រ្តីមានផ្ទៃពោះ និងកុមារក្នុងជំរំភៀសសឹកកម្ពុជា
តាមរយៈអង្គការទស្សនៈពិភពលោកអន្តរជាតិប្រចាំកម្ពុជា អាល្លឺម៉ង់ផ្ដល់ជំនួយអាហារូបត្ថម្ភបន្ទាន់សម្រាប់ស្ត្រីមានផ្ទៃពោះ និងកុមារនៅជំរំភៀសសឹកតាមតំបន់ព្រំដែន ដែលរងផលប៉ះពាល់ដោយជម្លោះកម្ពុជា និងថៃ ដើម្បីឆ្លើយតបតាមតម្រូវការមនុស្សធម៌។

តាមការបញ្ជាក់របស់អង្គការទស្សនៈពិភពលោក ជំនួយអាហារូបត្ថម្ភនេះ នឹងជួយដល់កុមារអាយុក្រោម៥ឆ្នាំ ជាង១ពាន់នាក់ រួមទាំងស្ត្រីមានផ្ទៃពោះ និងកំពុងបំបៅដោះកូន ចំនួន៥៧២នាក់ ដែលកំពុងរស់នៅសហគមន៍រងផលប៉ះពាល់ ក្នុងខេត្តព្រះវិហារ សៀមរាប និងឧត្តរមានជ័យ។
ការដែលអាល្លឺម៉ង់ផ្ដល់ជំនួយផ្នែកអាហារូបត្ថម្ភបន្ទាន់ពេលនេះ ដោយមើលឃើញថា បច្ចុប្បន្នសហគមន៍ដែលរងផលប៉ះពាល់ ពិសេសកុមារតូចៗ និងស្ត្រីមានផ្ទៃពោះ ឬស្ត្រីបំបៅដោះកូន ទទួលបានជំនួយជាអាហារសម្រាប់តែទ្រទ្រង់ប្រចាំថ្ងៃ ដូចជាមីកញ្ចប់ ត្រីកំប៉ុង និងអង្ករជាដើម។ ក៏ប៉ុន្តែនៅតែមិនអាចបំពេញបាននូវតម្លៃអាហារូបត្ថម្ភដែលត្រូវការដើម្បីទ្រទ្រង់សុខភាពម្តាយ និងកុមារតូចៗនោះទេ។

ដើម្បីដោះស្រាយហានិភ័យទាំងនេះ គម្រោងមូលនិធិគាំទ្ររបស់អាល្លឺម៉ង់ ដែលអនុវត្តដោយអង្គការទស្សនៈពិភព បាននិងកំពុងផ្តល់អាហារបំប៉នដែលរួចរាល់អាចបរិភោគបានសម្រាប់ព្យាបាលកុមារកង្វះអាហារូបត្ថម្ភស្រួចស្រាល់មធ្យម និងកុមារកង្វះអាហារូបត្ថម្ភស្រួចស្រាល់ធ្ងន់ធ្ងរ អាយុក្រោម ៥ ឆ្នាំ (៦-៥៩ខែ) ដែលត្រូវបានកំណត់តាមរយៈការស្រាវជ្រាវ។
អង្គការទស្សនៈពិភពលោក បញ្ជាក់ឱ្យដឹងដែរថា សម្រាប់ស្ត្រីមានផ្ទៃពោះ និងបំបៅដោះកូន ក៏ទទួលបានអាហារបំប៉នមីក្រូសារជាតិច្រើន (MMS) ដែលមានជាតិដែក និងអាស៊ីតហ្វូលិក ដើម្បីទ្រទ្រង់សុខភាពមាតា។

តាមរយៈការគាំទ្រជំនួយអាហារូបត្ថម្ភនេះ លោក Gidon Windecker អនុប្រធាននៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ប្រចាំស្ថានទូតអាល្លឺម៉ង់ បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់អាល្លឺម៉ង់ ក្នុងការការពារជនដែលងាយរងគ្រោះបំផុតក្នុងជំរំភៀសសឹក។ បើតាមលោកបណ្ឌិត Gidon Windecker ជំនួយមនុស្សធម៌នេះ គឺជាផ្នែកមួយនៃគម្រោងជាបន្តបន្ទាប់ដែលអនុវត្តដោយប្រទេសអាល្លឺម៉ង់ នៅក្នុងវិស័យសុខស្បៀង សុខភាព និងការការពារសង្គម ដើម្បីលើកកម្ពស់ជីវភាពប្រជាពលរដ្ឋកម្ពុជា។

លោកបន្តថា ការចូលរួមចំណែកនេះជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់សហភាពអឺរ៉ុប ដែលកាលពីខែមុនសហភាពអឺរ៉ុបក៏បានផ្តល់ថវិកាចំនួន៧០ម៉ឺនអឺរ៉ូ ស្មើខ្ទង់៨១៦,០០០ដុល្លារ ដែលជាជំនួយមនុស្សធម៌ជាបន្ទាន់ចំពោះជនភៀសសឹកដែលទទួលរងផលប៉ពាល់ ដោយសារការកើនឡើងនៃជម្លោះប្រដាប់អាវុធតាមបណ្តោយព្រំដែនកម្ពុជា-ថៃ៕
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៦ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


