ព័ត៌មានជាតិ
អាជ្ញាធរខណ្ឌឫស្សីកែវ ចុះសិក្សាការងារគម្រោងដាក់ប្រព័ន្ធលូរំដោះទឹក ដោះស្រាយការជន់លិចនៅភូមិសាមគ្គី និងភូមិផ្សារតូច
កាលពីរសៀលថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២៥ ម្សិលមិញ ក្រុមការងាររដ្ឋបាលខណ្ឌឫស្សីកែវ ដឹកនាំដោយលោក ប៊ុត បូវណ្ណារ័ត្ន អភិបាលរងខណ្ឌ រួមជាមួយលោក ឡេង ចាន់វិសិដ្ឋ ប្រធានការិយាល័យផែនការ ហិរញ្ញវត្ថុ និងអភិវឌ្ឍន៍ខណ្ឌ ព្រមទាំងមេភូមិ ក្រុមជំនាញបច្ចេកទេស បានចុះសិក្សាការងារផ្ទាល់ទីតាំង ដើម្បីពិនិត្យបញ្ហាការដក់ទឹក នៅក្នុងភូមិសាមគ្គី សង្កាត់ឫស្សីកែវ និងភូមិផ្សារតូច សង្កាត់ទួលសង្កែទី ១។


ជាលទ្ធផល ក្រុមការងាររដ្ឋបាលខណ្ឌ បានឱ្យដឹងថា តំបន់ទាំងពីរនេះ ជាញឹកញាប់ប្រឈមនឹងបញ្ហាទឹកជំនន់ ដោយសារតែការរីកចម្រើន នៃសំណង់លំនៅឋាន និងផ្លូវថ្នល់។ ទឹកដក់មកពីតំបន់ខាងលើហូរចូលតាមប្រឡាយ ទំហំ ៥ ម៉ែត្រ តាមរយៈលូភ្លោះទំហំ ០.៨ ម៉ែត្រ ហើយភ្ជាប់ទៅលូប្រអប់ទម្លាក់ទៅលូទំហំ ១ ម៉ែត្រ តាមផ្លូវលេខ ៩៩ មុនចូលប្រឡាយអូរវែងក្បែរបេនឡានសូរិយា។


លោក ឡេង ចាន់វិសិដ្ឋ បានប្រាប់ថា ការពិនិត្យពិតប្រាកដបង្ហាញថា លូផ្លូវលេខ ៩៩ ទំហំតែ ១ ម៉ែត្រ មានប្រវែងវែង មិនអាចរំដោះទឹកបានទាន់ពេល។ ដូច្នេះ ក្រុមការងារ បានសម្រេចលើកសំណើស្នើឱ្យបន្ថែមលូទំហំ ១ ម៉ែត្រ ១ ខ្សែទៀត ដើម្បីជួយកាត់បន្ថយបញ្ហាទឹកជំនន់ (បានលើកស្នើសុំរាជធានីភ្នំពេញ ក្នុងសៀវភៅកម្មវិធីវិនិយោគ ៣ ឆ្នាំ ២០២៦) និង ស្តារមុខទឹកប្រឡាយ ៥ ម៉ែត្រ និងមុខទម្លាក់ទឹកប្រឡាយអូរវែងកន្លែងបេឡានសូរិយា (ដោយសភាពបច្ចុប្បន្ន មានសំរាមបាំងមុខទឹកមួយចំនួន)។



សកម្មភាពដ៏សកម្មនេះ បង្ហាញពីការយកចិត្តទុកដាក់របស់រដ្ឋបាលខណ្ឌឫស្សីកែវ ក្នុងការកែលម្អសេវាសាធារណៈ និងបង្កើនគុណភាពជីវភាពប្រជាពលរដ្ឋឱ្យកាន់តែប្រសើរ៕
អត្ថបទ ៖ សំណាង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


