ព័ត៌មានជាតិ
ប្រតិភូយោធាប្រទេសជប៉ុន ចិន រុស្ស៊ី និងអូស្ត្រាលី នឹងមកទស្សនកិច្ចនៅកម្ពុជាដើម្បីពង្រឹងវិស័យយោធា
បើគ្មានការប្រែប្រួល គណៈប្រតិភូយោធាមកពីប្រទេសជប៉ុន និងរុស្ស៊ី នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជា ខណៈពេលជាមួយគ្នានេះក៏មានការគ្រោងចូលសំចតរបស់នាវាយោធាអូស្ត្រាលី និងនាវាទ័ពជើងទឹកចិន នៅដែនសមុទ្រកម្ពុជាក្នុងខេត្តព្រះសីហនុដែរ។

ប្រតិភូយោធាដែលមកពីប្រទេសធំៗទាំងនេះ គឺរួមមានដំណើរបំពេញទស្សនកិច្ចរបស់គណៈប្រតិភូក្រុមការងារកងស្វ័យការពារជើងគោកជប៉ុន ដែលបានមកដល់កម្ពុជាកាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ម្សិលមិញ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ សួស៊ីណាហ្គា ម៉ាសាណូរី (MG. SUENAGA Masanori) អគ្គនាយកនៃអគ្គនាយកដ្ឋានកម្មវិធីគោលនយោបាយ នៃកងស្វ័យការពារជើងគោកជប៉ុន។

នៅថ្ងៃទី៧ ខែតុលានេះ កងស្វ័យការពារជើងគោកជប៉ុន ដែលដឹកនាំដោយឧត្តមសេនីយ៍ទោ សួស៊ីណាហ្គា ម៉ាសាណូរី បានចូលរួមកិច្ចប្រជុំក្រុមការងារលើកទី២ (2RCA-JGSDF SWG MEETING)ជាមួយកងទ័ពជើងគោករបស់កម្ពុជាដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ហេង មករា មេបញ្ជាការរងកងទ័ពជើងគោក នៅបញ្ជាការដ្ឋានកងទ័ពជើងគោក។
ក្នុងថ្ងៃទី៧នេះដដែល គណៈប្រតិភូកងទ័ពលម្ហអាកាសរុស្សី ដឹកនាំដោយឧត្តមសេនីយ៍ឯក Gleb EREMIN ប្រធានសាលាបណ្ឌិត្យសភាយោធាកលយុទ្ធការពារអាកាស នៃក្រសួងការពារប្រទេសរុស្សី ក៏នឹងអញ្ជើញមកទស្សនកិច្ចនៅកម្ពុជា។ គោលបំណងនៃដំណើរទស្សនកិច្ចរបស់កងទ័ពលម្ហអាកាសរុស្សី ដែលគ្រោងធ្វើឡើងពីថ្ងៃទី៧ដល់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៥ គឺដើម្បីពង្រឹងពង្រីកលើវិស័យការពារអាកាសជាមួយកម្ពុជា។

តាមប្រភពពីកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្រៅពីដំណើរទស្សនកិច្ចរបស់កងទ័ពជប៉ុន និងទ័ពលម្ហអាកាសរុស្ស៊ីនោះ ក៏នឹងមានវត្តមាននាវា HMAS Ballarat របស់កងទ័ពជើងទឹកអូស្ត្រាលី នឹងចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ចាប់ពីថ្ងៃទី១០-១៣ ខែតុលា ដើម្បីធ្វើទស្សនកិច្ចនៅខេត្តព្រះសីហនុ និងរាជធានីភ្នំពេញ។ ខណៈនាវាកងទ័ពជើងទឹកចិនចំនួន២គ្រឿង គឺនាវា Qi Jiguang (PLAN 83) និងនាវា Yi Mengshan (PLAN 988) ក៏នឹងត្រូវចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅថ្ងៃទី១០ ខែតុលា ដូចគ្នានេះផងដែរ៕
អត្ថបទ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៣ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


