ព័ត៌មានជាតិ
មួយឆ្នាំៗកម្ពុជាយកប្រាក់មិនតិចជាង ៥ ពាន់លានដុល្លារទៅទិញទំនិញពីថៃ
សម្តេចតេជោ ហ៊ុន សែន បានអះអាងថា ក្នុងមួយឆ្នាំៗពលរដ្ឋកម្ពុជាបានយកប្រាក់មិនតិចជាង ៥ ពាន់លានដុល្លារទៅទិញទំនិញពីប្រទេសថៃ។
ការលើកឡើងរបស់អតីតនាយករដ្ឋមន្រ្តីកម្ពុជា ក្រោយថ្មីៗនេះមានជនជ្រុលនិយមថៃបានធ្វើទង្វើអសីលធម៌ ដោយយករូបប្រមុខដឹកនាំកម្ពុជាទៅធ្វើជាហ្គេមបាញ់កម្សាន្តយករង្វាន់។

ឆ្លើយតបទង្វើអសីលធម៌អន់ជាងសត្វនេះ ប្រធានព្រឹទ្ធសភាកម្ពុជាសម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ទោះជាប្រទេសកម្ពុជាតូច ប្រជាជនមានចំនួនតិច សេដ្ឋកិច្ចនៅទន់ខ្សោយ តែក៏មិនខ្សោយខាងសីលធម៌នោះដែរ។
ស្របពេលដែលប្រមុខដឹកនាំកម្ពុជាមើលឃើញថា ថ្នាក់ដឹកនាំថៃកំពុងវាយក្បាលគេត្រូវក្បាលខ្លួនឯងនោះ អតីតនាយករដ្ឋមន្រ្តីកម្ពុជាបានអះអាងថា កម្ពុជាធ្លាប់យកប្រាក់ក្នុងមួយឆ្នាំៗមិនតិចជាង ៥ ពាន់លានដុល្លារទៅទិញទំនិញពីថៃ។ ការបង្វិលលុយនេះមកទិញទំនិញក្នុងស្រុក នឹងធ្វើឱ្យទំនិញផលិតក្នុងស្រុកមានទីផ្សារដែលជាឱកាសពង្រឹងសេដ្ឋកិច្ចកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់។
«យើងមិនដែលបានទៅសុំទំនិញថៃមកលក់ក្នុងទីផ្សារយើងទេ គឺយកលុយទៅទិញ។ សូមអ្នកដឹកនាំថៃកុំយល់ច្រឡំ និងប្រមាថកម្ពុជាបន្តទៀត។ យើងដឹងថា ពួកអ្នកជាអ្នកមានជាងកម្ពុជា តែអ្នកក៏ត្រូវយល់ថាយើងក៏បានយកលុយទៅទិញទំនិញថៃ ទើបធ្វើឱ្យប្រជាជនថៃមានទីផ្សាររកប្រាក់ចំណូល»។
សម្តេចបន្តថា «សូមប្រជាជនថៃដែលធ្លាប់លក់ទំនិញមកកម្ពុជា កុំខឹងកម្ពុជាដែលជាអតិថិជនដ៏ធំត្រូវបាត់បង់ដែលនេះមិនមែនជាកំហុសរបស់កម្ពុជានោះទេ»។

ចាប់តាំងកម្ពុជានិងថៃកើតមានជម្លោះព្រំដែនរហូតឈានដល់ការផ្ទុះអាវុធ ក្រោយថៃបើកការឈ្លានពានចូលដណ្តើមទឹកដីកម្ពុជា ការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរបានបង្ហាញសញ្ញាណធ្លាក់ចុះជាបន្តបន្ទាប់។
យោងតាមរបាយការណ៍អគ្គនាយកដ្ឋាននិងរដ្ឋាករកម្ពុជា ក្នុងរយៈពេល ៨ ខែ ឆ្នាំ២០២៥ ការធ្វើពាណិជ្ជកម្មរវាងកម្ពុជា និងថៃមានតម្លៃ ២.៦ ពាន់លានដុល្លារ ថយចុះ ៦.៤% បើធៀបរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២៤ ក្នុងនោះកម្ពុជានាំចេញទៅថៃមានតម្លៃជាង ៥៣៤ លានដុល្លារ ខណៈថៃនាំចូលមកកម្ពុជាមានតម្លៃ ២.១ ពាន់លានដុល្លារ៕
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១១ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២១ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា២០ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានជាតិ២ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ


