Connect with us

នយោបាយ

ថ្ងៃនេះ កាលពី៤៧ឆ្នាំមុន ជាថ្ងៃដែលកម្ពុជាធ្លាក់ចូលក្នុងរណ្តៅដ៏សែនឈឺចាប់នៃរបបដ៏ខ្មៅងងឹត

បានផុស

នៅ

ថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥-ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២២នេះ គឺ៤៧ឆ្នាំគត់នៃការឡើងកាន់អំណាចជាផ្លូវការនៃរបបកម្ពុជាប្រជាធិបតេយ្យ ឬហៅថា របបខ្មែរក្រហម។ គេអាចនិយាយមួយបែបទៀតថា ថ្ងៃនេះ គឺជាថ្ងៃនៃការដួលរលំនៃរបបសាធារណរដ្ឋខ្មែរក្រោមការដឹកនាំដោយលោកសេនាប្រមុខលន់ នល់ ដែលបានរុញច្រានប្រជាពលរដ្ឋកម្ពុជាធ្លាក់ទៅក្នុងរណ្តៅដ៏ដែនឈឺចាប់ក្រោមការកាប់សម្លាប់ដោយរបបខ្មែរក្រហម។

កាលពី៤៧ឆ្នាំមុន នៅវេលាព្រឹក ថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ក្រុមទាហានអាវខ្មៅ ស្បែកជើងកង់ឡានរបស់ប៉ុល ពត នួន ជា អៀង សារី ខៀវ សំផន និងសុន សេន បានយាត្រាចូលមកកាន់កាប់ទីក្រុងភ្នំពេញ បន្ទាប់ពីវា​យបែកកងទ័ពនៃរបបសាធារណរដ្ឋខ្មែររបស់លោកសេនាប្រមុខលន់ នល់។ ក្រុមទាហានអាវខ្មៅខ្មែរក្រ​ហម បានចូលទៅកាន់កាប់ក្រសួង ស្ថាប័នសំខាន់ៗរបស់ជាតិ ហើយក៏បានស្វះសែ្វងរកថ្នាក់ដឹកនាំស៊ីវិល និងយោធានៃរបបសាធារណរដ្ឋខ្មែរយកទៅស​ម្លាប់ចោលគ្មានសល់។ ជាក់ស្តែង ក្រុមទាហានខ្មែរក្រហម បានចូលកាន់កាប់ក្រសួងឃោស​នាការ ហើយក៏បានផ្សព្វផ្សាយតាមវិទ្យុជាតិពីជ័យជម្នះ និងការរកបានសន្តិភាពជូនដល់ប្រជាពលរដ្ឋខ្មែរ។

ជាមួយគ្នានេះ ពួកខ្មែរក្រហម ក៏បានប្រកាសតាមវិទ្យុអំពាវនាវឲ្យថ្នាក់ដឹកនាំ មន្រ្តីស៊ីវិល និងយោធា មកចុះចូលជាមួយពួកគេ ដើម្បីចាប់ដៃគ្នាកសាងជាតិឡើងវិញ។ ប៉ុន្តែ ចុងក្រោយ អ្នកដែលជឿការអំពាវនាវនោះ ត្រូវបានក្រុមទាហានខ្មែរក្រហមយកទៅបាញ់សម្លាប់ចោលទាំងអស់ ក្នុងនោះ មានទាំងលោក លន់ នន់ ប្អូនប្រុសលោក លន់ នល់ មួយរូបផងដែរ។ ចំណែក ព្រះអង្គម្ចាស់ ស៊ីសុវត្តិ សិរិមតៈ ដែលបានតស៊ូច្បាំងរហូតដល់ដំណាក់កាលចុងក្រោយជាមួយពួកខ្មែរក្រហមក៏មិនរួចខ្លួនឡើយ។ ទ្រង់ ត្រូវបានទាហានខ្មែរក្រហមបង្ខំឲ្យចាកចេញពីស្ថានទូតបារាំងនៅភ្នំពេញ ហើយអូសទ្រង់យកបានបាញ់សម្លាប់ចោលយ៉ាងសាហាវឃោរ​ឃៅនៅក្បែរនោះ។ រីឯលោក ឡុង បូរ៉េត ដែលជារដ្ឋមន្រ្តីទី១នៃរបបសាធារណរដ្ឋខ្មែរ ក៏ត្រូវបានទាហានខ្មែរក្រហមសម្លាប់ចោលផងដែរ ដោយសារតែឡើងយន្តហោះរត់ទៅក្រៅ​ប្រទេសមិនទាន់។

ដោយឡែក លោកសេនាប្រមុខ លន់ នល់វិញ ត្រូវបានអាមេរិក និងថ្នាក់ដឹកនាំរបបសាធារណរដ្ឋខ្មែរមួយចំនួន បានបញ្ចុះបញ្ចូលផង និងបង្ខំផងឲ្យភៀសខ្លួនទៅអាមេរិក ដោយពួកគេត្រៀមទទួលការមកដល់នៃមេដឹកនាំខ្មែរក្រហម។ នេះបើតាមការគូសបញ្ជាក់ឲ្យដឹងរបស់លោក ឆាង សុង អតីតរដ្ឋមន្រ្តីក្រសួងឃោ​សនាការ និងជាមនុស្សស្និតនឹងលោកសេនាប្រមុខ លន់ នល់។ លោក ឆាង សុង បានហៅហេតុការណ៍នៅពេលនោះថា ជារដ្ឋប្រហារទម្លាក់លោកសេនាប្រមុខ លន់ លន់ និងថា លោក លន់ នល់ បានយល់ព្រមចាកចេញពីកម្ពុជាទាំងទឹកភ្នែកទៅកាន់ទឹកដីអាមេរិកតាមការរៀបចំរបស់ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា។

ងាកមកនិយាយពីប្រជាពលរដ្ឋនៅក្នុងទីក្រុងភ្នំពេញវិញ ! នៅពេលឃើញកងទ័ពខ្មែរក្រហមចូលកាន់កាប់ទីក្រុងភ្នំពេញ ក៏បានចេញមកទទួលអបអរសាទរ ដោយរំពឹងក្នុងចិត្តថា សង្រ្គាមបានបញ្ចប់ ហើយសន្តិភាពបានមកដល់ហើយ។ ប៉ុន្តែ នេះ គឺគ្រាន់តែជាសុបិនដែលមិនមែនជាការពិតប៉ុណ្ណោះ។ បន្ទាប់ពីសប្បាយរីករាយមិនបានប៉ុន្មានម៉ោងផង ពួកគេក៏ត្រូវបានក្រុមទាហានអាវខ្មៅខ្មែរក្រហមបង្ខំដោយកម្លាំងបាយឲ្យចាកចេញពីទីក្រុងភ្នំពេញទៅកាន់ទីជនបទនានានៅទូទាំងប្រទេសកម្ពុជា។ ពួកទាហានខ្មែរក្រហម បានកុហកប្រជាពលរដ្ឋថា ឲ្យពួកគេចាកចេញតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ដើម្បីគេចពីការទម្លាក់គ្រាប់បែករបស់ពួកអាមេរិកាំង។​ ប៉ុន្តែ តាមការពិត ពួកគេមានបំណងបន្សុទ្ធមនុស្សខ្មែរឲ្យទៅជាវណ្ណៈតែម្តង ដោយលុបបំបាត់ចោលវណ្ណៈមូលធននិយម និងសក្តិភូមិនិយមដែលពួកគេស្អប់ខ្ពើមបំផុត។

នៅក្នុងការគ្រប់គ្រងរយៈពេល ៣ឆ្នាំ ៨ ខែ​ និង២០ថ្ងៃនៃរបបកម្ពុជាប្រជាធិបតេយ្យ ពួកខ្មែរក្រហម បានកាប់សម្លាប់ ធ្វើទារុណកម្ម និងបង្ខំឲ្យប្រជាពលរដ្ឋធ្វើការងាររហូតដល់ស្លាប់បាត់បង់ជីវិតប្រមាណជាង២លាននាក់។ នេះ គឺជាសោកដនាកម្មដ៏ធំធេងនៅក្នុងប្រវត្តិសាស្រ្តប្រទេសកម្ពុជា។ មិនអាចអត់ទ្រាំនឹងភាពឃោរឃៅនៃពួកខ្មែរក្រហមទៀតលែងបាន អ្នកសេ្នហាជាតិកម្ពុជាមួយក្រុមដែលដឹកនាំដោយសម្តេច ហ៊ុន សែន បាន ប្រថុយជីវិត យកសាច់ និងឈាមធ្វើជាទុន ភៀសខ្លួនទៅស្វែងរកជំនួយពីប្រទេសវៀតណាម ដើម្បីវាយរំបដោះប្រទេសកម្ពុជាពីរបបខ្មែរក្រហមដ៏សែនឃោរឃៅនេះ។ ឆ្លងកាត់ការលំបាកគ្រប់បែបយ៉ាងនៅក្នុងប្រ​ទេសវៀតណាម នៅទីបំផុត ថ្នាក់ដឹកនាំវៀតណាមក៏យល់ព្រមជួយដល់សម្តេច ហ៊ុន សែន ដើម្បីរំដោះប្រទេសកម្ពុជាឡើងវិញ។

បន្ទាប់ពីវៀតណាមព្រមជួយ សម្តេច ហ៊ុន សែន និងក្រុមរបស់សម្តេច ក៏បានចូលមកប្រទេសកម្ពុជាវិញ ហើយក៏ជួបជាមួយក្រុមអ្នកស្នេហាជាតិមួយក្រុមទៀតដែលដឹកនាំដោយសម្តេច ហេង សំរិន និងសម្តេច ជា ស៊ីម។ នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨ សម្តេចថ្នាក់ដឹកនាំទាំង៣ បានសម្រេចគ្នាបង្កើតនូវ«រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា»នៅក្នុងតំបន់រំដោះនាភូមិជើងឃ្លូ ឃុំ២ធ្នូ ស្រុកស្នួល ខេត្ដក្រចេះ។ រណសិស្សនេះ ក្រោមការរួមកម្លាំងជួយពីកងទ័ពស្ម័គ្រចិត្តវៀតណាម ក៏បានវាយផ្តួលរំលំរបបខ្មែរក្រហមបានដោយជោគជ័យនាថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩។ បន្ទាប់មក កម្ពុជា ក្រោមការដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ក៏បានកសាង និងអភិវឌ្ឍសន្តិភាពបន្តិចម្តងៗជូនដល់ប្រជាជាតិកម្ពុជា រហូតទទួលបានសន្តិភាពពេញលេញបរិបូរណ៍ដូចពេលបច្ចុប្បន្ននេះ៕

ដោយ៖ វណ្ណ សុគន្ធា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៦ ម៉ោង មុន

សម្ព័ន្ធ​គ្រូពេទ្យ ស.ស.យ.ក ចុះ​ពិនិត្យ​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​នៅឃុំកោះសូទិន​ ដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៧ ម៉ោង មុន

កម្ពុជា-តាជីគីស្ថាន ឯកភាពបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យថាមពលស្អាត កសិកម្ម និងអប់រំ

ព័ត៌មានជាតិ៩ ម៉ោង មុន

អបិយជំនឿជនជាតិដើមភាគតិច ដោយសារសមាជិកគ្រួសារធ្លាក់ខ្លួនឈឺ សម្រេចចិត្តលក់ផ្ទះអាយុកាល ៤០ឆ្នាំ

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួងព័ត៌មាន លើកទឹកចិត្តអង្គភាព​ព័ត៌មាន​ជា​ភាសាបរទេស បង្កើន​ការ​ផ្សាយ​ព័ត៌មាន​ពិត​ពី​កម្ពុជា ទៅ​ក្រៅ​ប្រទេស​ឱ្យ​បាន​ច្រើន

កីឡា៩ ម៉ោង មុន

លោក​ កែវ​ រ៉េមី​ បណ្ដុះស្មារតី​យុវជន​ឲ្យ​ស្រឡាញ់​កីឡា​ និង​ជៀស​ឲ្យ​ផុត​ពី​បងតូច-បងធំ​

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ផ្ទុះគ្រាប់បែក២គ្រាប់ នៅកណ្តាលផ្សារ ភាគខាងត្បូងប្រទេសថៃ

សន្តិសុខសង្គម១៣ ម៉ោង មុន

រយៈពេល ៣ ខែចុងក្រោយឆ្នាំនេះ ខេត្តក្រចេះមានគ្រោះថ្នាក់ចរាចរណ៍កើត​ឡើង​ ២០ ករណី

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

អ៊ីស្រាអែល ប្រកាស​ថារក​ឃើញ​សាកសព​មេ​ដឹកនាំ​ហាម៉ាស​​នៅរូង​ជម្រៅ​៨ម៉ែត្រ​ក្រោម​ដី​មន្ទីរ​ពេទ្យ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ហ្សេលេនស្គី៖ ជំនួយដែលរដ្ឋបាលអាមេរិកចាស់ សន្យាជួយអ៊ុយក្រែន បែរជា ត្រាំ យកទៅជួយនៅមជ្ឈិមបូព៌ាទៅវិញ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

កុបកម្មនៅ LA៖ ត្រាំ ចេញបញ្ជាចាប់ខ្លួននរណាក៏ដោយ ឲ្យតែពាក់ស្រោមមុខ

Sokha Hotels

ព័ត៌មានពេញនិយម