នយោបាយ
លោក Vitit Muntarbhorn នឹងធ្វើសន្និសីទសារព័ត៌មាននៅរសៀលនេះ ក្រោយបញ្ចប់ទស្សនកិច្ច១១ថ្ងៃនៅកម្ពុជា
លោក Vitit Muntarbhorn អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិស្តីពីស្ថានភាពសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា នឹងធ្វើសន្និសីទសារព័ត៌មានបង្ហាញពីរបាយការណ៍វាយតម្លៃពីបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា បន្ទាប់ពីបញ្ចប់ទស្សនកិច្ចរយៈពេល១១ថ្ងៃនៅថ្ងៃសុក្រនេះ។ សន្និសីទសារព័ត៌មាននេះ នឹងធ្វើឡើងនៅសណ្ឋាគារ Sunway រាជធានីភ្នំពេញ វេលាម៉ោង ២ ទៅដល់ ៣ និង៣០នាទីរសៀល។

លោក Vitit Muntarbhorn បានធ្វើទស្សនកិច្ចជាលើកដំបូងរបស់ខ្លួននៅក្នុងប្រទេសកម្ពុជាចាប់ពីថ្ងៃទី១៥ ខែសីហា រហូតដល់ថ្ងៃ២៦ ខែសីហា ឆ្នាំ២០២២។ ក្នុងអំឡុងទស្សនកិច្ចនៅកម្ពុជានេះ លោកបានជួបពិភាក្សាការងារជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ព្រមទាំងមន្រ្តីជាន់ខ្ពស់មួយចំនួនទៀត។ មិនតែប៉ុណ្ណោះ លោកក៏បានឆ្លៀតទៅជួបជាមួយលោក កឹម សុខា ប្រធានអតីតគណបក្សសង្រ្គោះជាតិ និងតំណាងអង្គការសង្គមស៊ីវិលមួយចំនួនទៀតផងដែរ។
លោកសាស្រ្តាចារ្យ Vitit Muntarbhorn ដែលជាជនជាតិថៃ គឺជាអ្នករាយការណ៍ពិសេសថ្មីរបស់អង្គការសហប្រជាជាតិស្តីពីស្ថានភាពសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា ជំនួសលោកស្រី Rhona Smith ដែលបានបញ្ចប់អាណត្តិរបស់ខ្លួន។ ចូលកាន់តំណែងនេះកាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១មក លោក Vitit Muntarbhorn មិនដែលមកកម្ពុជាដោយផ្ទាល់សោះ ព្រោះតែបញ្ហាកូវីដ១៩។ ប៉ុន្តែ កន្លងមក លោកបានជួបជែកពិភាក្សាជាមួយមន្រ្តីរដ្ឋាភិបាលកម្ពុជា និងភាគីពាក់ព័ន្ធតាមរយៈប្រព័ន្ធវីដេអូអនឡាញ ដើម្បីប្រមូលព័ត៌មាន និងវាយតម្លៃពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាដាក់ទៅកាន់ក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ។

លើកនេះ លោក Vitit Muntarbhorn អញ្ជើញមកកម្ពុជា ដើម្បីធ្វើការស្រាវជ្រាវ និងវាយតម្លៃដោយផ្ទាល់តែម្តម្តង។ របាយការណ៍ស្ថានភាពសិទ្ធិមនុស្សដែលលោកចុះមកស្រាវជ្រាវដោយផ្ទាល់នៅកម្ពុជានេះ លោកនឹងយកទៅធ្វើបទបង្ហាញនៅក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិនៅខែតុលា ឆ្នាំ២០២២ខាងមុខ។ យ៉ាងណាក៏ដោយ លោក ជិន ម៉ាលីន អនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ធ្លាប់បានគូសបញ្ជាក់ថា របាយការណ៍វាយតម្លៃរបស់លោក Vitit Muntarbhorn គឺជាទស្សនៈយល់ឃើញផ្ទាល់ខ្លួនរបស់លោកប៉ុណ្ណោះ មិនមែនតំណាងឲ្យជំហររបស់អង្គការសហប្រជាជាតិឡើយ៕
ដោយ៖ វណ្ណ សុគន្ធា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៨ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


