KIN Bun House ដែលមានទីតាំងស្ថិតនៅលើមហាវិថី ម៉ៅសេទុង ក្បែរស្តុបបូកគោ កណ្ដាលរាជធានីភ្នំពេញ ផ្ដោតសំខាន់ទៅលើការចែករំលែកបទពិសោធន៍ម្ហូបអាហារជាមួយមិត្តភក្ដិ និងគ្រួសារ។ នេះបើយោងតាមស្ថាបនិកនិងម្ចាស់ភោជនីយដ្ឋាន លោក ថានិសន សេថាស៊ុផាង ។ នៅជាប់នឹងភោជនីយដ្ឋាន KIN Bun House នេះតែម្ដង កាហ្វេ Best Coffee ក៏ត្រៀមខ្លួនបម្រើដល់អតិថិជន ខណៈពួកគេរីករាយទទួលទានអាហារ ឌីមសាំ ផងដែរ។
លោក ថានិសន បានថ្លែងថា ៖ «នៅ KIN Bun House យើងជឿជាក់ថា អាហារគឺជាអ្វីមួយដែលផ្សារភ្ជាប់ទំនាក់ទំនងរវាងសមាជិកគ្រួសារ និងមិត្តភក្ដិ និងបង្កើតបានជាចំណងមួយដែលស្ថិតស្ថេរយូរអង្វែង ។» លោក ថានិសន ដែលមានឈ្មោះក្រៅហៅថា ‘Big’ កើតនៅក្នុងគ្រួសារដែលមានម្ដាយជាជនជាតិខ្មែរ និងឪពុកជាជនជាតិថៃ ដែលបានប្រកបមុខរបរអាជីវកម្មនៅក្នុងប្រទេសកម្ពុជាជាង ៣ទសវត្សរ៍មកហើយ។ លោក Big បានបញ្ចប់ការសិក្សាពីសាលា Le Cordon Bleu ដែលជាសាលារៀនជំនាញម្ហូបអាហារដ៏ល្បីល្បាញមួយនៅលើពិភពលោក។ យោងតាមលោក Big, ភោជនីយដ្ឋាន KIN Bun House មានអត្ថន័យជ្រាលជ្រៅណាស់ចំពោះរូបលោក និងមានទំនាក់ទំនងយ៉ាងជិតស្និទ្ធ និងក្រុមគ្រួសាររបស់លោក។
ក្រុមហ៊ុន ECO Great Mekong Solutions ។ អ្នកស្រីបានមានប្រសាសន៍ថា អ្នកស្រីឧស្សាហ៍នាំឪពុកម្ដាយមកទទួលទានអាហារនៅភោជនីយដ្ឋាន KIN Bun House នេះណាស់ ។
អ្នកស្រី ជា សុខលាង បានពោលយ៉ាងដូច្នេះអំពី KIN Bun House ៖ «វាជាកន្លែងល្អបំផុតសម្រាប់ការជួបជុំអាហារពេលព្រឹកជាមួយគ្រួសារ និងមិត្តភក្ដិ។ ខ្ញុំនាំប៉ាម៉ាក់មកទទួលទានអាហារនៅ KIN Bun House ជាញឹកញាប់ ប្រហែលពី ២ ទៅ ៣ដង ក្នុងមួយសប្ដាហ៍។ វាជាអាហារដែលងាយស្រួល និងមានសុខភាពល្អ ។ ហើយសេវាវិញ គឺល្អមែនទែន ។» អ្នកស្រី សុខលាង បានបន្ថែមថា ៖ «ជារឿយៗ ពេលញ៉ាំហើយ ខ្ញុំតែងតែខ្ចប់ផ្ញើមិត្តភក្ដិ ផ្ញើបុគ្គលិកនៅការិយាល័យទៀត ។ ការវេចខ្ចប់គាត់ក៏ស្អាត ហើយនំមានរសជាតិក៏ឆ្ងាញ់។ ខ្ញុំមិនស្ទាក់ស្ទើរ ក្នុងការណែនាំឲ្យបងប្អូនមិត្តភក្ដិមកញ៉ាំ អ្វីដែលឆ្ងាញ់ដូចយើងបានទទួលទានអ៊ីចឹងដែរ។ បើអ្នកអញ្ជើញមក ខ្ញុំជឿថា អ្នកនឹងចូលចិត្តរសជាតិដ៏ពិសេស ឌីមសាំ នៅទីនេះ ។»
ភោជនីយដ្ឋានដែលមានទស្សនវិស័យដ៏មហិច្ឆតា
KIN Bun House មានគោលការណ៍ស្នូលដ៏គួរឲ្យចាប់អារម្មណ៍៖ គុណភាព ភាពងាយស្រួល និងតម្លៃធូរថ្លៃ ។ យោងតាមលោក Big ដែលជាម្ចាស់ភោជនីយដ្ឋាន លោកប្ដេជ្ញាធ្វើឲ្យអាហារឌីមសាំនៅ KIN Bun House មានគុណភាពតាមស្តង់ដារអន្តរជាតិ ប៉ុន្តែ តម្លៃវិញ គឺធូរថ្លៃដែលអ្នកណាៗក៏អាចទទួលទានបានដែរ។ ភោជនីយដ្ឋាននេះ មានផែនការដ៏មហិច្ឆតាមួយសម្រាប់អនាគត គឺចង់ប្រែក្លាយខ្លួនទៅជាម៉ាកយីហោក្នុងស្រុកមួយ ដែលមានស្តង់ដារអន្តរជាតិ ដែលអាចលក់សិទ្ធិអាជីវកម្ម franchise បន្តទៅកាន់បណ្ដាប្រទេសផ្សេងៗទៀតនៅក្នុងតំបន់ថែមទៀតផង។
លោក Big បាននិយាយយ៉ាងដូច្នេះថា ៖ «អាជីវកម្ម franchise នៅកម្ពុជា កំពុងមានការពេញនិយមកាន់តែខ្លាំងឡើងៗ ។ Franchise ភាគច្រើនសុទ្ធតែមកពីបរទេស ។ គោលដៅរបស់យើង គឺកសាង KIN Bun House ឲ្យក្លាយជា franchise ក្នុងស្រុកមួយដែលមានស្តង់ដារអន្តរជាតិ ។» «យើងវិនិយោគយ៉ាងច្រើនទៅលើការកសាងម៉ាកយីហោរបស់យើង ឲ្យមានស្តង់ដារអន្តរជាតិ ដើម្បីត្រៀមខ្លួនយើងសម្រាប់ការពង្រីកទៅតាមបណ្ដាខេត្តក្រុងធំៗនៅក្នុងស្រុក និងទៅកាន់ក្រៅស្រុក នៅពេលអនាគត។» នេះជាការបន្ថែមរបស់លោក Big ។
លោក Big និយាយថា នៅក្នុងភោជនីយដ្ឋាន KIN Bun House វិធានការបង្ការត្រូវបានអនុវត្តយ៉ាងហ្មត់ចត់ជាទីបំផុត ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងរាតត្បាត ហើយបុគ្គលិកទាំងអស់សុទ្ធតែទទួលបានការបណ្ដុះបណ្ដាល ដើម្បីត្រៀមលក្ខណៈសម្រាប់ទទួលភ្ញៀវដែលនឹងអញ្ជើញមកច្រើនកុះករនាពេលខាងមុខ។ លោក Big និយាយយ៉ាងដូច្នេះថា ៖ «នៅ KIN Bun House យើងយកចិត្តទុកដាក់ចំពោះអតិថិជនរបស់យើង ប្រៀបបីដូចជាពួកគាត់ជាមិត្តភក្ដិជិតដិតនិងជាសមាជិកក្រុមគ្រួសារយើង អ៊ីចឹងដែរ៕»