អាជីព
ដោះស្រាយជាមួយចៅហ្វាយនាយពូកែបញ្ជាក្រៅតួនាទីនិងមិនដឹងម៉ោងពេល
ក្នុងនាមជាបុគ្គលិក អ្នកណាក៏ចង់បានទំនាក់ទំនងល្អជាមួយចៅហ្វាយនាយដែរ ប៉ុន្តែមានចៅហ្វាយបញ្ជាច្រើនរឿងពេក រឹតតែឈឺក្បាល។ នេះជាគន្លឹះមួយចំនួនជួយកំណត់ព្រំដែនការងារជាមួយចៅហ្វាយនាយ ៖

១. ផ្ដល់អាទិភាពដល់តម្លៃខ្លួនឯង
ការដឹងពីអ្វីដែលសំខាន់ចំពោះខ្លួនឯង គឺជាជំហានដំបូងក្នុងការរៀនពីរបៀបកំណត់ព្រំដែន។ ចាប់ផ្ដើមដោយសួរខ្លួនឯងនូវអ្វីដែលយើងពិតជាត្រូវការ ដើម្បីការពារសុភមង្គលរបស់យើងនៅកន្លែងធ្វើការ។ កត់សម្គាល់ពីពេលវេលាដែលយើងមានអារម្មណ៍តានតឹងឬធុញថប់។
ប្រសិនបើយើងមានអារម្មណ៍មិនស្រួល អាក់អន់ចិត្តឬមានកំហុស នេះអាចបង្ហាញថាព្រំដែនត្រូវបានរំលោភបំពានហើយ។
២. ត្រូវនិយាយតាមសម្រួលតែច្បាស់ៗ

ជារឿងធម្មតាដែលត្រូវឲ្យចៅហ្វាយដឹងថា យើងមិនឆ្លើយអ៊ីមែល ឆាត អ្វីទាំងអស់ បន្ទាប់ពីម៉ោង ៩ យប់។ ត្រូវជូនដំណឹងដល់ក្រុមហ៊ុនឬចៅហ្វាយ ថារឿងផ្ទាល់ខ្លួនរបស់យើងក្រៅម៉ោងធ្វើការមិនអាចរងការរំខានបានឬសួរនាំឡើយមិនថាយើងចេញទៅណារវល់នឹងអ្វីក្តី។ ការនេះត្រូវកម្រិតតាំងពីដំបូងមក តែបើមិនបាននិយាយគ្នាពីដំបូងទេ មានការបំពានញឹកឡើងៗ ឆាប់ដោះស្រាយ។
៣.ប្រសិនមានការងារបន្ថែម
ស្ថានភាពការងារអាចមានការផ្លាស់ប្ដូរយ៉ាងឆាប់រហ័ស តាមសភាពការណ៍ក្រុមហ៊ុនស្ថាប័ន តែមិនមែនមានន័យថា បុគ្គលិកគ្រប់គ្នា ជាម៉ាស៊ីនត្រូវធ្វើតាមការបន្ថែមជានិច្ចទេ។ ចរចាឡើងវិញនូវតួនាទីឬទំនួលខុសត្រូវរបស់យើង សូមនិយាយគ្នាច្បាស់ៗ ថាយើងទៅរួចឬអត់ ហើយបញ្ជាក់ពីមូលហេតុដែលពួកគេចង់ឱ្យយើងធ្វើជាមុនសិន សឹមយើងឆ្លើយថាព្រមឬមិន។
វិធីសាស្ត្រនេះនឹងជួយឲ្យយើងជៀសវាងពីការឆ្លើយតបខាងអារម្មណ៍ភ្លាមៗ ដែលមិនសមហេតុផល។ ត្រូវចងចាំថា មិនមែនដោយសារតែយើងមិនមានអានុភាពនៃសិទ្ធិអំណាចមិនមែនមានន័យថា យើងមិនអាចធ្វើអីឬតវ៉ាបាននោះទេ។

អានុភាពកើតឡើងក្នុងទម្រង់ជាច្រើនរួមមាន ជំនាញនិងទំនាក់ទំនងវិជ្ជមាន ដូច្នេះត្រូវរៀបចំការប្រជុំដើម្បីពិភាក្សាពីបន្ទុកការងារទូទៅរបស់យើង បន្ទាប់មកពន្យល់ថា តើគម្រោងផ្សេងៗចំណាយពេលប៉ុន្មាន។ ការកំណត់ព្រំដែនដោយបង្ហាញដំណោះស្រាយនិងផ្ដោតលើការស្វែងរក គឺជាស្ថានភាពឈ្នះៗ។
៤. ត្រៀមខ្លួនដោះស្រាយស្ថានការណ៍ភ្លាមៗ
ចៀសមិនរួចទេ នៅពេលមានអារម្មណ៍ថា នរណាម្នាក់មានអំណាចជាង បានបំពានព្រំដែនរបស់យើង។ ត្រូវត្រៀមខ្លួនជាមុនអំពីរបៀបដែលយើងអាចដោះស្រាយស្ថានការណ៍ឧទាហរណ៍ ពេលខ្លះចៅហ្វាយអាចប្រើធ្វើការលើគម្រោងមួយនៅចុងសប្ដាហ៍ ចំពេលណាយើងរវល់ជាមួយគ្រួសារឬដៃគូរបស់យើង។ យើងត្រូវប្រាប់គាត់តាមការពិតថាយើងមានគម្រោងរួចហើយ ។៕
ប្រែសម្រួល ៖ សាង ស្រីល័ក្ខ
ប្រភព ៖ Forbes
ចុចអាន៖ ១១ ឃ្លាដែលបុគ្គលិកត្រូវប្រយ័ត្ន មិនគួរនិយាយជាមួយចៅហ្វាយនាយ
ចុចអាន៖ ចង់ធ្វើថៅកែគេនឹងពិបាក បើមិនចេះជំនាញបឋមទាំងបួននេះសិន
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១០ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


