អាជីព
តាំងចិត្តធ្វើជាមេដឹកនាំ ប្រកាន់ឲ្យបានបួនយ៉ាងនេះសិនសឹមធ្វើ
តើភាពជាអ្នកដឹកនាំគឺជាអ្វី ហើយនរណាសមជាអ្នកដឹកនាំពិតប្រាកដ?
មនុស្សគ្រប់គ្នាដឹងថា ភាពជាអ្នកដឹកនាំគឺជាអ្វី ប៉ុន្តែមានមនុស្សតិចតួចប៉ុណ្ណោះ ដែលអាចធ្វើបាន។
១ សាមគ្គី

មេដឹកនាំបង្កើតចលនាចែករំលែក សាមគ្គី យោគយល់ អត់អោន ទុកពេលវេលាឲ្យរៀនអ្វីថ្មី និងកម្ចាត់វប្បធម៌បន្ទោសបង្អាប់និងមើលបំណាំ។ មេដឹកនាំដែលបង្កបក្សពួក ជជីកនិយាយដើមពីស្តាំទៅឆ្វេងបង្កជម្លោះ លេងល្បិចកាប់ដាវ ជាមេដឹកនាំដែលមានតែឈ្មោះគ្មានគេគោរពឲ្យតម្លៃអ្វីទេ បើមានក៏គោរពតែនៅពីមុខប៉ុណ្ណោះ។
២ ចិត្តត្រជាក់
មេដឹកនាំមានព្រហ្មវិហារធម៌ ខុសនិងត្រូវជាកូនចៅខ្លួន ។ កូនចៅខុសព្រោះខ្លួនមិនបានប្រដៅ បើកូនចៅត្រូវ តោងលើកទឹកចិត្ត មិនមែនជាន់ពន្លិចទុកឲ្យខុសម្ដងឆ្គងមួយជីវិតទេ។
៣ វៀងវៃ
បើនៅត្រចៀកស្រាល ឆាប់ជឿ ឆាប់លោត ឆាប់ខឹង ឆាប់ចាត់ថ្នាក់ អ្នកនៅជាមេដឹកនាំកម្រិតបឋម ខំរៀនឡើងវិញ ព្រោះទម្រាំគ្រប់គ្នាអោនគោរពអ្នកគេមើលណាស់ ថាអ្នកជាអ្នកណា មិនសំខាន់អ្នកជិះឡានអ្វី និយាយភាសាអ្វីឡើយ គេសម្គាល់មេដឹកនាំលើចំណុចនឹងនរ វាងវៃដូចទឹកមិនរង្គើដែលគ្រប់គ្នាស្ញប់ស្ញែង។
៤ មេត្តាធម៌

ពាក្យថា ចិត្តមិនដាច់ធ្វើស្តេចមិនបាន ប្រើបំផ្លាញមនុស្សជាច្រើនមកហើយ។ កុំរៀនចិត្តដាច់ រៀនយល់រៀនឲ្យ។ យល់គឺគិតសិនសឹមគូ ឱ្យគឺអភ័យ និងផ្ដល់ឱកាស។
បើអ្នកមានបួនយ៉ាងនេះ ទោះអ្នកនៅក្មេងប៉ុនណា អ្នកនឹងក្លាយជាទីគោរពកោតក្រែង នៃបរិវា អាចរហូតថា បូជាជីវិត តាមការពារនិងបម្រើអ្នកជាក់ជាមិនខាន៕
ប្រែសម្រួល៖ហាណា
ចុចអាន៖មានអារម្មណ៍ថា មេដឹកនាំមានចរិតលំអៀង
ចុចអាន៖តើជំនាញអ្វីខ្លះ ដែលអាចផ្ទេរដល់គ្នាបានដោយមិនបាច់ទៅសាលារៀន?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


