សន្តិសុខសង្គម
ផ្ទះពលរដ្ឋ ៣ ខ្នង នៅខណ្ឌមានជ័យ ត្រូវអគ្គិភ័យលេបត្របាក់យកអស់ទាំងស្រុង
អគ្គិភ័យឆេះផ្ទះចំនួន ៣ ខ្នង បង្កការខូចខាតអស់ទាំងស្រុង នៅក្នុងមូលដ្ឋានខណ្ឌមានជ័យ ទាំងកណ្ដាលអធ្រាត្រ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១ និង ៤៥ នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី ៩ ខែមករា ឆ្នាំ ២០២៦ ស្ថិតនៅផ្លូវកែងបេតុង ១ កន្លែង ក្បែរប្រឡាយលូស្ទឹងមានជ័យ ក្នុងមូលដ្ឋានសង្កាត់ស្ទឹងមានជ័យទី ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឮសំឡេងផ្ទុះតូចៗ បន្ទាប់មកក៏មានផ្សែង និងអណ្ដាតភ្លើងចេញពីផ្ទះកើតហេតុ។ ភ្លាមៗ នោះ អ្នកភូមិនាំគ្នាស្រែកថាមានភ្លើងឆេះ និងនាំគ្នាជួយយកទឹកបាញ់ពន្លត់ ប៉ុន្តែដោយសារអណ្ដាតភ្លើងកាន់តែឆេះខ្លាំងឡើងៗ ទើបអ្នកភូមិនាំគ្នារាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋាន ដើម្បីសុំជំនួយពីរថយន្តពន្លត់អគ្គិភ័យ។

បន្ទាប់ពីទទួលបានដំណឹងនេះ ការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជូនរថយន្តពន្លត់អគ្គិភ័យដែលនៅជិតគោលដៅបំផុត ចេញអន្តរាគមន៍ភ្លាមៗ។

អគ្គិភ័យខាងលើនេះដែរ បានលេបយកផ្ទះប្រជាពលរដ្ឋចំនួន ៣ ខ្នង រួមនឹងសម្ភារៈអស់ទាំងស្រុង និងប្រើប្រាស់រថយន្តពន្លត់របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញជាច្រើនគ្រឿង បាញ់ឲ្យរលត់ជាស្ថាពរ។ មន្ត្រីជំនាញ មិនទាន់អាចបញ្ជាក់អំពីមូលហេតុ នៃការឆាបឆេះនៅឡើយនោះទេ ដោយស្ថិតនៅក្រោមការស្រាវជ្រាវជាបឋមសិន៕
អត្ថបទ ៖ រដ្ឋា


-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


