សន្តិសុខសង្គម
មន្ត្រីបរិស្ថានខេត្តតាកែវ ចុះណែនាំដល់ម្ចាស់សិប្បកម្មមួយកន្លែងក្រោយបង្កក្លិនដល់ពលរដ្ឋ
ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ លោក សូ មូលិកា អនុប្រធានការិយាល័យគាំពារបរិស្ថាន និងលោក អ៊ុង សាវឿន អនុប្រធានការិយាល័យគាំពារបរិស្ថាន នៃមន្ទីរបរិស្ថានខេត្តតាកែវ បានចុះពិនិត្យទីតាំងសិប្បកម្ម ស៊ីង ម៉ី ជីង រោងចក្រកាត់ដេរសម្លៀកបំពាក់ ស្ថិតនៅភូមិប្រហ៊ូត សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ បន្ទាប់ពីមានការរិះគន់ពីពលរដ្ឋថាសិប្បកម្មនេះមានផ្សែងហុយខ្លាំង និងមានក្លិនស្ងៀម។

ការត្រួតពិនិត្យបានរកឃើញថា សិប្បកម្មនេះចាប់ផ្តើមដំណើរការនៅខែមករា ឆ្នាំ២០២៦ ដោយទើបប្លាស់ប្ដូរថៅកែថ្មី ប្ដូរឈ្មោះថ្មី និងបម្រុងប្លាស់ប្ដូរទីតាំងថ្មី ដែលមានកម្មករសរុប ៨០នាក់ ក្នុងនោះប្រុស ៩នាក់។ មន្ត្រីជំនាញក៏បានបញ្ជាក់ដែរថា សិប្បកម្មកំពុងទាក់ទងរៀបចំធ្វើកិច្ចសន្យាជាមួយក្រុមហ៊ុនប្រមូល និងដឹកជញ្ជូនសំរាមសម្រាប់គ្រប់គ្រងសំណល់ឧស្សាហកម្ម និងសំណល់ផ្ទះបាយ។

កំពុងដំណើការរៀបចំធ្វើច្បាប់ពាក់ព័ន្ធទាំងអស់ ការត្រួតពិនិត្យឡចំហាយឃើញថា ទើបសម្អាតរួច មិនមានស្បោងក្រណាត់នៅក្បែរឡចំហាយនោះទេ និងមានក្លិនតិចតួច និងមានគំនរអុសសើមនៅក្បែសម្រាប់ដុត មន្ទីរបរិស្ថានបានណែនាំកុំឱ្យដុតឬបង្កាត់កម្ទេចក្រណាត់ក្នុងឡចំហាយទោះក្នុងគោលបំណងអ្វីក៏ដោយ និងត្រូវធ្វើរោងដាក់អុសឱ្យបានត្រឹមត្រូវ កុំឱ្យសើមជាហេតុធ្វើឱ្យពេលដុតមានផ្សែងខ្លាំង។

សូមបញ្ជាក់ដែរថា រៀងរាល់ថ្ងៃ ប្រជាពលរដ្ឋបានឃើញផ្សែងខ្មៅ និងមានក្លិនស្ងៀម ដែលដុតចេញពីរោងចក្រកាត់ដេរសម្លៀកបំពាក់ខាងលើ និងបង្កឱ្យប៉ះពាល់បរិស្ថានលើដងផ្លូវ និងសុខភាពរបស់ពួកគាត់ក្នុងពេលធ្វើដំណើរ ក៏ដូចជាពលរដ្ឋដែលរស់នៅជិតនោះ ហើយពួកគាត់ស្នើរដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងមន្ទីរក្រសួងពាក់ព័ន្ធ មេត្តាជួយមានវិធានការផ្លូវច្បាប់ ទៅលើទីតាំងមួយនេះផង៕
អត្ថបទ៖ វីរៈ


-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


