សន្តិសុខសង្គម
ពលរដ្ឋ ស្នើអាជ្ញាធរជួយជួសជុល គំរបលូខូចមួយកន្លែង នៅមុខវិទ្យាល័យឫស្សីកែវ
គំរបលូមួយកន្លែង នៅចំណុចខាងមុខវិទ្យាល័យឫស្សីកែវ កំពុងមានការខូចខាតចេញសរសៃដែក ដោយមិនទាន់ដឹងមូលហេតុ។
ប្រជាពលរដ្ឋ បានប្រាប់ឲ្យដឹងថា ផ្លូវបេតុង ១ខ្សែ នៅភូមិមិត្តភាព សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដែលប្រជាពលរដ្ឋ ក៏ដូចជាសិស្សានុ-សិស្សធ្វើដំណើរទៅមករាល់ថ្ងៃនោះ ឥឡូវមានគំរបលូមួយកន្លែង នៅចំណុចខាងមុខវិទ្យាល័យឫស្សីកែវតែម្តង កំពុងមានការខូចខាតចេញសរសៃដែក ដោយមើលទៅខាងក្នុងមានទំហំធំ និងជ្រៅទៀតផង។
ប្រជាពលរដ្ឋ បានប្រាប់បន្តថា លូដែលខូចគំរបនោះ ទើបតែមួយថ្ងៃ ឬពីរថ្ងៃប៉ុណ្ណោះ ដោយមិនដឹងថា ខូចខាតដោយ សារអ្វី ឬក៏អ្នកណាធ្វើឲ្យខូចនោះដែរ ដែលមានចេញសរសៃដែកទៀតផង។ ប្រសិនបើមានកង់ ឬម៉ូតូធ្វើដំណើរទៅមក មិនដឹងថា អាចនឹងបង្កគ្រោះថ្នាក់ ឬយ៉ាងណានោះទេ។
ដោយបញ្ហានេះ ប្រជាពលរដ្ឋ បានសំណូមពរអាជ្ញាធរសង្កាត់ ឬអាជ្ញាធរខណ្ឌឫស្សីកែវ ជាពិសេសស្ថាប័ន និងជំនាញពាក់ព័ន្ធ មេត្តាជួយដោះស្រាយជួសជុល ឲ្យបានល្អស្អាតឡើងវិញផង ជៀសវាងបង្កគ្រោះថ្នាក់ទៅដល់ប្រជាពលរដ្ឋ ក៏ដូចជាសិស្សានុ-សិស្ស ដែលកំពុងធ្វើដំណើរទៅមករាល់ថ្ងៃ៕
អត្ថបទ៖ រ៉ាវុទ្ធ




-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៨ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


