សន្តិសុខសង្គម
ផ្ទុះអាវុធ៧គ្រាប់ ក្នុងមូលដ្ឋានខណ្ឌមានជ័យ ជនសង្ស័យគេចខ្លួនបាត់ស្រមោល
ជនសង្ស័យមួយក្រុមមានគ្នាជាច្រើននាក់ បានធ្វើសកម្មភាពបាញ់ឡើងលើចំនួន០៧គ្រាប់ បង្កអោយមានការភ្ញាក់ផ្អើលជាខ្លាំងកាលពីវេលាម៉ោង២៣និង១៥នាទីយប់ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ នៅចំណុចច្រកចុះវត្តសន្សំកុសល ស្ថិតក្នុងសង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

យោងតាមប្រភពព័ត៌មានអោយដឹងថា នៅមុនកើតហេតុ ជនសង្ស័យមួយក្រុមមានគ្នាជាច្រើននាក់ បានជិះរថយន្តមួយគ្រឿងម៉ាកព្រូស មិនចាំផ្លាកលេខ និងម៉ូតូជាច្រើនគ្រឿង ធ្វើដំណើរដល់ចំណុចកើតហេតុ រួចមិនដឹងមានមូលហេតុខឹងសម្បានឹងរឿងអ្វីអោយប្រាកដ ក៏ជនសង្ស័យភាគីខាងជិះម៉ូតូ បានដកកាំភ្លើងខ្លីពីចង្កេះបាញ់ឡើងលើចំនួន៧គ្រាប់រួចបើករថយន្ត និងម៉ូតូចាកចេញពីកន្លែងកើតហេតុបាត់ស្រមោលតែម្តង ។

ភ្លាមៗ បន្ទាប់ពីកើតហេតុ កម្លាំងសមត្ថកិច្ចចម្រុះបានល្បាតពួនស្ទាក់ឃើញរថយន្ត ក្រុមជនសង្ស័យ ក៏បានដេញប្រាប់ចាប់ប្រភីង រហូតដល់ចំណុចវត្តដំបូកខ្ពស់ ក៏បានដានសូន្យតែម្តង។
យ៉ាងណាមិញក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានរួមទាំងកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានចុះអន្តរាគមន៍ដល់ទីតាំងកើតហេតុ ( ចំណុចផ្ទុះអាវុធ ) នឹងបានរើសសម្បកគ្រាប់កាំភ្លើងបានចំនួន០៤គ្រាប់ ក្នុងចំនួន០៧គ្រាប់ ដែលបានបាញ់ ។

សូមបញ្ជាក់ថា ជុំវិញករណីនេះសំណាងណាស់ហើយដែលខ្មាន់កាំភ្លើងបាញ់ឡើងតែទៅលើមេឃ ប្រសិនបើជនល្មើសមានការគុំគួន ឬស្អប់នណារម្នាក់នោះមិនដឹងមានមនុស្សប៉ុន្មាននាក់ ត្រូវរងរបួសនោះទេ ? ហើយនេះ ក៏ជាការស្វាគមន៍ អធិការថ្មី នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យផងដែរ ហើយមហាជននៅរងចាំមើលថាតើ អធិការទើបតែឡើងកាន់តំណែងថ្មីថ្មោង មិនទាន់ដល់១ខែស្រួលបួលផងនោះ អាចមានសមត្ថិភាពក្នុងការស្រាវជ្រាវតាមចាប់ខ្លួនក្រុមជនសង្ស័យ ដែលព្រហើនបាញ់ទាំងកណ្តាលរាជធានីភ្នំពេញ បានដែរ ឬទេ ? ៕
អត្ថបទ៖ លីហេង

-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៧ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


