សន្តិសុខសង្គម
ផឹកស្រវឹងរត់ទៅយកកាំភ្លើងក្នុងរថយន្ដមកភ្ជង់បំពង់ ក គ្នាលេងរាលកៃស្លាប់ម្នាក់
បុរសជាជនរងគ្រោះម្នាក់បានស្លាប់ពេលបញ្ជូនមកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យរុស្ស៊ី ក្រោយពីត្រូវបុរសម្នាក់ទៀតយកកាំភ្លើងមកភ្ជង់បំពង់ ក លេង ហើយក៏រាលកៃផ្ទុះធ្លាយមកក្រោយ ខណៈកំពុងផឹកស៊ីក្នុងកម្មវិធីបង្កក់កូនអ្នកភូមិ។
ករណីនេះបានកើតឡើងកាលពីវេលាម៉ោង១១និង២៥នាទីយប់ ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២២ នៅចំណុចផ្ទះរបស់ឈ្មោះ សៅ អ៊ឺង ភេទប្រុស អាយុ៦០ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិក្រាំងទ្រា ឃុំព្រះនិពាន្វ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដែលជាម្ចាស់កម្មវិធីបង្កក់កូន។

សមត្ថកិច្ចបានឲ្យដឹងថា ជនដៃដល់ក្នុងករណីនេះមានឈ្មោះ ផៃ បញ្ញា ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅភូមិ កំពង់ទួល ឃុំអន្លង់រមៀត ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ ចំណែកជនរងគ្រោះមានឈ្មោះ អ៊ុច ភារុណ ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរកសិក រស់នៅភូមិអន្លង់រមៀតខាងលិច ឃុំអន្លង់រមៀត ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុ ខណៈកំពុងផឹកស៊ីស្រវឹងជនដៃដល់បានយកអាវុធខ្លី (មិនស្គាល់ម៉ាក) មកភ្ជង់លេង (ភ្ជង់បំពង់ ក) ជនរងគ្រោះ ហើយក៏រាលកៃផ្ទុះចំបំពង់ ក ធ្លាយមកខាងក្រោយ បណ្តាលអោយរបួសធ្ងន់។

ប្រភពបានបន្តថា បន្ទាប់ពីកើតហេតុ ជនបង្កបានលើកជនរងគ្រោះដាក់លើរថយន្តរបស់ខ្លួនដឹកបញ្ជូនទៅពេទ្យរុស្សីដើម្បីសង្គ្រោះបន្ទាន់ តែជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។ បន្ទាប់ពីជនរងគ្រោះស្លាប់ ជនបង្កត្រូវបានសន្តិសុខនៅមន្ទីរពេទ្យឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ៕
អត្ថបទ៖ សុខុម
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៩ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


