សន្តិសុខសង្គម
ព័ត៌មានបន្ថែម៖ សមត្ថកិច្ច២រូបដែលស្លាប់ក្នុងប្រតិបត្តិការបង្ក្រាបគ្រឿងញៀនមានតួនាទីជានាយប៉ុស្ដិ៍ម្នាក់ និងមន្ត្រីផ្នែកម្នាក់
កម្លាំងសមត្ថកិច្ច២រូបដែលស្លាប់ក្នុងប្រតិបត្តិការបង្ក្រាបគ្រឿងញៀនត្រូវជនសង្ស័យបាញ់ស្រោចបណ្ដាលឲ្យស្លាប់នោះ គឺមានតួនាទីជានាយប៉ុស្ដិ៍ទួលព្រិចម្នាក់ និងម្នាក់ទៀតមានតួនាទីជាមន្ត្រីផ្នែក ជាមន្រ្តីផ្នែកប្រឆាំងគ្រឿងញៀននៃអធិការស្រុកអង្គស្នួល។ ចំណែកជនសង្ស័យត្រូវបានកម្លាំងឡោមព័ទ្ធចាប់បានហើយក៏រងរបួសផងដែរ។

បើតាមសមត្ថកិច្ចបានបញ្ជាក់ថា ជនដៃដល់ជាមុខសញ្ញាចាស់ជួញដូរគ្រឿងញៀន និងធ្លាប់គេចខ្លួន ហើយក៏មានដីការចាប់ខ្លួនពិតុលាការផងដែរ ហើយនៅថ្ងៃកើតហេតុ សមត្ថកិច្ចបានទទួលព័ត៌មានពីប្រជាពលរដ្ឋរាយការណ៍ថា ជនល្មើសកំពុងស្នាក់នៅទីនោះ ហើយទំនងជាជនសងសង្ស័យដឹងខ្លួន ក៏បាញ់ស្រោចមកលើសមត្ថកិច្ចតែម្ដងបណ្ដាលឲ្យស្លាប់លោកនាយប៉ុស្ដិ៍ម្នាក់ និងមន្ត្រីផ្នែកម្នាក់។

សមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះមានឈ្មោះ ជុច សុភា ជានាយប៉ុស្តិ៍ទួលព្រិច និងឈ្មោះ រីម សុផាន់ណា មន្ត្រីផ្នែកគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកអង្គស្នួល ។ ចំណែកជនដៃដល់បានរងរបួសធ្ងន់ ត្រូវបានឃាត់ខ្លូន។
សូមបញ្ជាក់ថា កាលពីរសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២នេះ មានករណីផ្ទុះអាវុធមួយបានកើតឡើងក្នុងប្រតិបត្តិការចុះបង្ក្រាបគ្រឿងញៀន នៅចំណុចភូមិចន្ទ្រាថ្មី ឃុំទួលព្រិច ស្រុកអង្គស្នួល ខេត្តកណ្ដាល៕
អត្ថបទ៖ សុខុម






-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៧ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


