សន្តិសុខសង្គម
សមត្ថកិច្ចរកឃើញសារធាតុផ្សំជិត ៦តោន ក្នុងទីតាំងលួចកែឆ្នៃផលិតគ្រឿងញៀន នៅស្រុកភ្នំស្រួច
សារធាតុគីមីផ្សំជាគ្រឿងញៀន ប្រមាណជិត៦តោន ត្រូវបានសមត្ថកិច្ចចម្រុះរឹបអូសបានក្នុងទីតាំងលួចកែឆ្នៃផលិតគ្រឿងញៀនមួយកន្លែងរបស់ជនជាតិចិន នៅឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២១នេះ ក្រុមសមត្ថកិច្ចចម្រុះ ក្រោមការសម្របសម្រួលនិតិវិធីដោយលោក ខៃ សម្ភស្ស ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ស្ពឺ មានការចូលរួមលោកស្រីឧត្ដមសេនីយ៍ឯក ឈឹម សិទ្ធ បុណ្យរិទ្ធ អគ្គលេខាធិការរងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ឧត្ដមសេនីយ៍ទោ សិរី បុត្រសត្យា នាយករងមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ សហការជាមួយអភិបាលស្រុកការិយាល័យប្រឆាំងគ្រឿងខេត្តកំពង់ស្ពឺ អធិការនគរបាលប៉ុស្តិ៍រដ្ឋបាល និងអាជ្ញាធរមូលដ្ឋានដើម្បីត្រួតពិនិត្យដោយរកឃើញសារធាតុគីមីផ្សំប្រមាណជិត៦០០០គីឡូក្រាម ។

សូមរម្លឹកថា នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង២០និង០៥នាទី ក្រុមសមត្ថកិច្ចចម្រុះបានដំណេីការត្រួតពិនិត្យទីតាំងកែច្នៃសារធាតុញៀន និងដកសំណាកសារធាតុ គីមី ស្ថិតនៅចំណុចចម្ការស្វាយ ក្នុងភូមិស្រល់ ឃុំ យាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ដែលមានម្ចាស់ឈ្មោះ ឈឿន សំបូរ ភេទប្រុស អាយុ៣០ឆ្នាំ ឃាត់ខ្លួនជនជាតិជាតិចិនចំនួន០៣នាក់ ។

ប្រភពបានឲ្យដឹងទៀតថា វត្ថុតាងចាប់យករួមមាន ១-សារធាតុគីមីផ្សំ សរុបទម្ងន់៦០គីឡូក្រាម; ២-សារធាតុគីមី សរុបទម្ងន់ ៥២៨០គីឡូក្រាម ។
បច្ចុប្បន្នបន្ទាប់ពី កម្លាំងចម្រុះចុះ ត្រួត ពិនិត្យ រួចរួលក្រុម ការងារបាន ធ្វេីការ បិត គ្រប់ បន្ទប់ ទាំងអស់ និងបានប្រគល់ទីតាំងនេះឲ្យទៅកម្លាំងអធិការនគរបាលស្រុកភ្នំស្រួចជាអ្នកគ្រប់គ្រងដើម្បីរងចាំបន្តនិតិវិធីច្បាប់ ៕
អត្ថបទ៖ ភួង រដ្ឋា





-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


