សន្តិសុខសង្គម
ប្រទះឃើញយុទ្ធភណ្ឌមិនទាន់ផ្ទុះ ១៥ គ្រាប់ នៅក្រោមអគារលក់គ្រឿងសំណង់ ខេត្តព្រះសីហនុ
គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះចំនួន ១៥ គ្រាប់ត្រូវបានគេប្រទះឃើញដាក់តំរៀបគ្នា នៅក្រោមអគារផ្គត់ផ្គង់គ្រឿងសំណង់ ប៉ានតាវ ជិតស្ថានីយ៍ប្រេង PTT ស្ថិតនៅភូមិ២ សង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២នេះ។

ពាក់ព័ន្ធនឹងការប្រទះឃើញគ្រាប់នេះ បើយោងតាមការរៀបរាប់របស់ឈ្មោះ សុង ស៊ាងម៉េង ភេទប្រុស អាយុ ៤១ ឆ្នាំ មុខរបរ សន្តិសុខ ប្រចាំការនៅអគារ ប៉ានតាវ បាននិយាយថា ក្នុងអ៊ំឡុង ២ ខែមុន ក្រុមការងារធ្វើផ្លូវបេតុង ដាក់លូ នៅបណ្ដោយផ្លូវខ្សែកាប ជាប់របងអគារក្រុមហ៊ុន ប៉ានតាវ និងស្ថានីយ៍ប្រេង PTT បានកាយដីប្រទះឃើញគ្រាប់ចាស់ៗ។

បន្ទាប់មកគាត់បានប្រមូលយកមករក្សាទុកនៅក្រោមអគារនេះ បានចំនួន ១៥ គ្រាប់។ ហើយគាត់មិនបានរាយការណ៍ប្រាប់ទៅសមត្ថកិច្ចពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានឱ្យដឹងនៅឡើយ មូលហេតុដោយសារតែថៅកែគាត់ជាម្ចាស់ទីតាំងនៅឯប្រទេសចិន ហើយគាត់មិនហ៊ានសម្រេច។

បច្ចុប្បន្នគ្រាប់ចាស់ច្រេះចាប់ទាំងអស់នេះរក្សាទុកនៅអគារ ប៉ានតាវ ដដែល រងចាំសមត្ថកិច្ចជំនាញយកចេញទៅកំទេចចោល៕
អត្ថបទ៖ ស៊ុយ ចាន់ធា


-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


