សន្តិសុខសង្គម
ឆក់កាបូបអ្នកលក់ផ្លែឈើអស់លុយជាង១០លានរៀលនៅមុខវត្តស្ទឹងមានជ័យ ខណៈពលរដ្ឋថាឆក់ស្ទើររាល់ថ្ងៃ
បុរសម្នាក់ជិះម៉ូតូបណ្តេីរគ្នាជាមួយប្រពន្ធចេញពីផ្សារដេីមគបំណងទៅផ្ទះស្រាប់តែមានជនសង្ស័យមួយក្រុមជិះម៉ូតូ៣គ្រឿងមកធ្វេីសកម្មភាពឆក់កាបូបស្ពាយពីគាត់បានម្រេចរួចគេចខ្លួនបាត់អស់លុងជាង១០លានរៀល បង្កកាភ្ញាក់ផ្អេីលកាលពីវេលាម៉ោង១១យប់ ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ នៅចំណុចមុខវត្តស្ទឹងមានជ័យ តាមបណ្តោយផ្លូវព្រះមុន្នីរ៉េត ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ។

តាមសម្តីស្ត្រីជាប្រពន្ធបានឱ្យដឹងថា រូបគាត់២នាក់ប្តីប្រពន្ធជាអ្នកលក់ផ្លែឈេីនៅផ្សារដេីមគ ហេីយនៅមុនពេលកេីតហេតុរូបគាត់បានចេញពីផ្សារដេីមគជិះម៉ូតូ២គ្រឿងពីរនាក់ប្តីដោយគាត់ជិះខាងមុខប្តីគាត់ជិះខាងក្រោយ និងស្ពាយកាបូបលុយពីចំហៀង ខណៈមកដល់ចំណុចកេីតហេតុស្រាប់តែមានជនសង្ស័យជិះម៉ូតូ៣គ្រឿងមិនចាំស្លាកលេខមកពីក្រោយក៏ធ្វេីសកម្មភាពឆក់យកកាបូបលុយពីប្តីរបស់គាត់បានសម្រេចរួចគេចខ្លួនបាត់។ ជនរងគ្រោះបន្តថា ក្នុងការបូបលុយរបស់គាត់មានលុយជាង១០លានរៀល និងទូរស័ព្ទម៉ាកI phone 13 មួយគ្រឿងរួមទាំងឯកសារមួយចំនួនទៀត។ ក្រោយកេីតហេតុជនរងគ្រោះបានត្រឹមដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលទាំងអស់សង្ឃឹម។

សូមបញ្ជាក់ថា នៅទីតាំងខាងលេីតែងតែមានជនសង្ស័យធ្វេីសកម្មភាពឆក់ទ្រព្យសម្បត្តិពលរដ្ឋជាញឹកញាប់តែសមត្ថកិច្ចចាប់មិនដែលបានសោះ។ ពលរដ្ឋដាក់សំនួរថា ចុះបេីចោរឆក់តំបន់នោះស្ទេីររាល់ថ្ងៃហេតុអីសមត្ថកិច្ចមិនដាក់កម្លាំងល្បាតឱ្យច្រេីនចាប់ក្រុមចោរទាំងនោះ? ទុកបណ្តោយឱ្យឆក់ទ្រព្យសម្បត្តិពលរដ្ឋស្ទេីររាល់ថ្ងៃបែបនេះ៕
អត្ថបទ៖ សុខា



-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


