សន្តិសុខសង្គម
Update៖ មុនបាញ់តដៃជាមួយសមត្ថកិច្ច ក្រុម ជនសង្ស័យបានលួចរថយន្ដស៊េរីទំនើបមួយគ្រឿង យកមកជួសជុលប្ដូរពណ៌
ករណីផ្ទុះអាវុធតដៃគ្នាជាមួយកម្លាំងនគរបាលព្រហ្មពណ្ឌកម្រិតស្រាលនៃស្នងការនគរបាលរាជធានីភ្នំពេញ បណ្ដាលឲ្យជនសង្ស័យ២នាក់ស្លាប់ និងរបួសសមត្ថកិច្ចម្នាក់នោះ មុនពេលផ្ទុះអាវុធក្រុមជនសង្ស័យបានលួចរថយន្ដមួយគ្រឿងម៉ាកអេស្កាឡែត ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ2BM 8712 ពីក្នុងមូលដ្ឋានខណ្ឌមានជ័យ ហើយយកមកយាន្តដ្ឋានជួសជុលរថយន្ត (កន្លែងកើតហេតុ) ដើម្បីកែ និងប្តូរពណ៌។

បើតាមសមត្ថកិច្ចឲ្យដឹងថា ដោយឃើញជនសង្ស័យកំពុងជិះម៉ូតូ២គ្រឿងគ្នា៤នាក់ក៏ដេញឃាត់ខ្លួន តែត្រូវជនសង្ស័យដកកាំភ្លើងបាញ់ស្រោចទៅលើកម្លាំងសមត្ថកិច្ចធ្វើឲ្យរងរបួសនាយរងផ្នែកព្រហ្មទណ្ឌម្នាក់ចំជើង។ ខណ:នោះដើម្បីការពារខ្លួនសមត្ថកិច្ចបានប្រើប្រាស់សិទ្ធការពារខ្លួនដោយបាញ់តបតវិញបណ្តាលឲ្យជនសង្ស័យ២នាក់ស្លាប់នៅនឹងកន្លែង ចំណែកជនសង្ស័យ២នាក់ទៀតគេចខ្លួនបាត់។

បើតាមលោកឩត្ដមសេនីយ៍ត្រី សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ក្រុមជនសង្ស័យ ជាមុខសញ្ញាកាច់កលួចម៉ូតូ និងលួចរថយន្តយ៉ាងសកម្ម ដោយមានអាវុធដែលតែងតែបាញ់គម្រាមជនរងគ្រោះពេលចេញធ្វើសកម្មភាពនាពេលកន្លងមក។

សូមបញ្ជាក់ថា ករណីផ្ទុះអាវុធតដៃគ្នាជាមួយសមត្ថកិច្ចនេះ បានកើតឡើងកាលពីវេលាម៉ោង១០និង៤០នាទីព្រឹក ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣ នៅចំណុចផ្លូវបេតុងភូមិគោកចំបក់ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។ ជនសង្ស័យដែលគេចខ្លួនសមត្ថកិច្ចកំពុងបន្តធ្វើការស្រាវជ្រាវតាមចាប់យកមកដាក់ទោសតាមផ្លូវច្បាប់៕
អត្ថបទ៖សុខា







-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


