សន្តិសុខសង្គម
កូនមន្ត្រីសាលាស្រុកអង្គរជ័យ យកកាំភ្លើងAKរបស់ឳពុកបាញ់ប្រហារសាច់ញាតិខ្លួនឯង៣នាក់ និងបាញ់ខ្លួនឯង
ក្រោមឥទ្ធិពលគ្រឿងញៀន បុរសម្នាក់បានប្រើកាំភ្លើងAK បាញ់សម្លាប់អ្នកគ្រូបង្រៀនម្នាក់ត្រូវជាបងប្អូនជីដូនមួយ និងបណ្ដាលឱ្យរបួសបងប្អូនខ្លួនឯង២នាក់ទៀត រួចបាញ់ខ្លួនឯងបណ្ដាលឱ្យរបួស។
ករណីនេះបានកើតឡើងនៅជិតផ្សារតានី ភូមិប្រាល ឃុំតានី ស្រុកអង្គរជ័យ ខេត្តកំពត កាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣នេះ។

សមត្ថកិច្ចមិនទាន់បានផ្តល់ព័ត៌មានលម្អិតណាមួយនៅឡើយទេ ក្នុងហេតុការណ៍បាញ់ប្រហារសម្លាប់ស្ដ្រីជាគ្រូបង្រៀនម្នាក់ត្រូវជាបងជីដូនមួយ និងបណ្ដាលឱ្យបងប្អូនខ្លួនឯង២នាក់របួសទៀតនោះ។

បើតាមការឲ្យដឹងពីអ្នកជិតខាងថា បុរសដែលប្រើអាវុធAKបាញ់ប្រហារសាច់ញាតិខ្លួនឯងនេះ គឺជាមនុស្សញៀនថ្នាំ ឈ្មោះ ចែម ហើយកាំភ្លើងដែលបាញ់ប្រហារនោះ ជារបស់ឪពុកបង្កើតដែលជាមន្ត្រីសាលាស្រុកអង្គរជ័យ។ ក្រោយកើតកម្លាំងអធិការដ្ឋានស្រុកអង្គរជ័យបានចុះទៅដល់កន្លែងកើតហេតុ និងបានឃាត់ខ្លួនជនសង្ស័យមកអធិការដ្ឋានដើម្បីបន្តនីតិវិធីច្បាប់ផងដែរ៕
អត្ថបទ៖ សឹង រ៉ាត់




-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


