សន្តិសុខសង្គម
អភិបាលខេត្តរតនគិរី បញ្ជាឲ្យផ្អាកល្បែងឆ្នោតឡូតូនៅទូទាំងខេត្ត
លោក ញ៉ែម សំអឿន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤នេះ តាមប្រព័ន្ធតេឡេក្រាម បានឲ្យនគរបាលប៉ុស្តិ៍ និងអធិការទាំងអស់ ត្រូវបញ្ឈប់មិនឲ្យមានបើកល្បែងស៉ីសងតាមទូរទស្សន៍អនឡាញ(ឆ្នោតឡូតូ) នៅគ្រប់ទីតាំងទាំងអស់ផ្អាកជាបណ្តោះអាសន្ន រង់ចាំការណែនាំជាថ្មីពីប្រមុខរាជរដ្ឋាភិបាល។

ការមានប្រសាសន៍បែបនេះរបស់លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បន្ទាប់ពីសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់បទបញ្ជាឲ្យអភិបាលគណៈអភិបាលរាជធានី ខេត្ត បានចេញបទបញ្ជាឲ្យផ្អាករាល់ការចេញអាជ្ញាប័ណ្ណក្នុងការផ្តល់សិទ្ធិបើកទីតាំងល្បែងផ្សងសំំណាងបន្ថែមនៅតាមមូលដ្ឋាន ជាមួយគ្នានោះបានឲ្យគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ចំណុះឲ្យក្រសួងហិរញ្ញវត្ថុ ដឹកនាំប្រជុំជាបន្ទាន់ជាមួយសមត្ថកិច្ចអាជ្ញាធរ រួមបណ្តាអ្នកពាក់ព័ន្ធទាំងអស់ ដើម្បីពិនិត្យឡើងវិញ និងរៀបចំឡើងវិញ រួមទាំងគោលការ និងការគ្រប់គ្រងល្បែងផ្សងសំណាងនានានៅទូទាំងប្រទេស។

គួរបញ្ជាក់ផងដែរថា ល្បែងឆ្នោតឡូតូតាមទូរទស្សន៍អនឡាញមួយចំនួនតូចមានច្បាប់អាជ្ញាប័ណ្ណចេញពីក្រសួងហិរញ្ញវត្ថុ ប៉ុន្តែឆ្នោតឡូតូមួយចំនួនទៀតមិនមានច្បាប់ត្រឹមត្រូវនោះទេ ជ្រកក្រោមអាជ្ញាប័ណ្ណឆ្នោតឡូតូដែលមានច្បាប់ត្រឹមត្រូវ ពោល គឺថតចម្លងពីគ្នាដែលមានច្បាប់អាជ្ញាប័ណ្ណចេញពីក្រសួងហិរញ្ញវត្ថុ ពេលសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋានសួរនាំថាមានអាជ្ញាប័ណ្ណដែរ៕
អត្ថបទ៖ វុទ្ធឦសាន



-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


