សន្តិសុខសង្គម
Update៖ ករណីបាញ់ប្រហារនៅខណ្ឌដង្កោកាលពីយប់មិញ មានជនរងគ្រោះម្នាក់ជាមន្ត្រីនគរបាលស្លាប់
ជនរងគ្រោះម្នាក់ជាមន្ត្រីនគរបាល ក្នុងចំណោមជនរងគ្រោះពីរនាក់ក្នុងហេតុការណ៍បាញ់ប្រហារនៅខណ្ឌដង្កោកាលពីយប់មិញ បានស្លាប់បន្ទាប់បញ្ជូនដល់បន្ទីរពេទ្យ។ ការបាញ់ប្រហារនេះ គឺធ្វើឡើងបន្ទាប់ពីកើតករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ដម៉ាកMercedes ជាមួយរថយន្ដម៉ាកford ranger រួចភាគីខាងរថយន្ដford ranger ដកកាំភ្លើងបាញ់រះជាច្រើនគ្រាប់ទៅលើភាគីរថយន្ត Mercedesជាច្រើនគ្រាប់។

បើតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តMercedes ពណ៌ខ្មៅមួយគ្រឿងពាក់ផ្លាកលេខភ្នំពេញ 2BF-8168 បើកបរដោយបុរសម្នាក់ជាជនជាតិខ្មែរ រួមដំណើរជាមួយបុរសជនបរទេស២នាក់ទៀតធ្វើដំណើរក្នុងទិសដៅពីលិចមកកើត។ ពេលមកដល់ចំណុចកើតហេតុស្រាប់តែគេឃើញមានរថយន្តបង្កម៉ាក ford ranger ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BV-5779 ធ្វើដំណើរក្នុងទិសដៅបញ្រ្ចាស់គ្នាក្នុងល្បឿនលឿនរេចង្កូតមកខាងឆ្វេងដៃទៅបុកចំពីមុខរថយន្តMercedes យ៉ាងពេញទំហឹង រួចបើកទ្វាររថយន្តចុះមកដកកាំភ្លើងវែង និងកាំភ្លើងខ្លីបាញ់ប្រហារជាច្រើនគ្រាប់បណ្តាលឲ្យរងរបួសធ្ងន់ចំនួន២នាក់។ បន្ទាប់ពីមានការបាញ់ប្រហារជាច្រើនគ្រាប់មានរថយន្តមួយគ្រឿងទៀតមិនចាំស្លាកលេខមកដឹករំដោះក្រុមខ្មាន់កាំភ្លើង និងចាប់បុរសម្នាក់ទៀតដាក់ក្នុងរថយន្តរួចគេចចេញពីកន្លែងកើតហេតុបាត់។ នៅក្នុងនោះដែរមានម្នាក់ជាជនជាតិខ្មែរត្រូវបានរថយន្តសាមុយដឹកទៅសង្រ្គោះបន្ទាន់ភ្លាមៗ និងបានស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។
ក្រោយពេលកើតហេតុកម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌដង្កាបាចុះមកដល់កន្លែងកើតហេតុដើម្បីធ្វើការស្រាវជ្រាវនៅទីតាំងកន្លែងកើតហេតុ ចំពោះមូលហេតុកម្លាំងសមត្ថកិច្ចកំពុងធើ្វការស្រាវជ្រាវ៕
អត្ថបទ៖ ម៉េង






-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៦ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


