សន្តិសុខសង្គម
ផ្ទុះអាវុធមួយគ្រាប់ក្នុងប្រតិបត្តិការបង្ក្រាបកូនញៀនថ្នាំអុកឡុកគំរាមឪពុកម្ដាយ
កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ បានផ្ទុះអាវុធឡើងលើចំនួនមួយគ្រាប់ក្នុងប្រតិបត្តិការចុះបង្ក្រាបឃាត់ខ្លួនបុរសញៀនថ្នាំម្នាក់ដែលអុកឡុកគំរាមឪពុកម្ដាយក្នុងផ្ទះ និងព្យាយាមតដៃជាមួយសមត្ថកិច្ច។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១២និង៣៥នាទីរំលងអធ្រាត្រ ឈានចូល ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ ស្ថិតនៅតាមបណ្ដោយផ្លូវបេតុង ភូមិព្រៃល្វា សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមការឲ្យដឹងពីឪពុកម្ដាយបានលើកឡើងថា ៣ថ្ងៃមុនកូនរបស់គាត់បានត្រឡប់មកពីខេត្តស្វាយរៀងវិញ និងបានសង្ងំប្រេីប្រាស់គ្រឿងញៀននៅផ្ទះ រួចបានមកយកទូរស័ព្ទឪពុកចេញទៅក្រៅ តែនៅពេលឪពុកតាមទារមកវិញកូនញៀនថ្នាំ បានសុំលុយចំនួន២០០ដុល្លារ តែឪពុកមិនព្រមអោយក៏ខឹងយកខ្សែក្រវ៉ាត់ និងកន្រ្តៃ កាន់ក្នុងដៃរករឿងអុកឡុកគ្រួសារ ទើបឪពុក ប្ដឹងសមត្ថកិច្ចមូលដ្ឋានអោយចុះមកអន្តរាគមន៍។

ក្រោយមកកម្លាំងនគរបាលមូលដ្ឋាន សហការជាមួយកម្លាំងជំនាញអន្តរាគមន៍ខណ្ឌពោធិ៍សែនជ័យ ចុះបង្រ្កាបឃាត់ខ្លួន តែត្រូវបុរសបែកថ្នាំ ព្យាយាមតដៃជាមួយសមត្ថកិច្ច ទើបសមត្ថកិច្ចផ្ទុះអាវុធចំនួន១គ្រប់ឡេីងលើដើម្បីគំរាមទើបឃាត់បាន និងនាំខ្លួនទៅប៉ុស្តិ៍តែម្ដង។ បច្ចុប្បន្នបុរសបែកថ្នាំខាងលើត្រូវបានបញ្ជូនខ្លួនទៅផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដេីម្បីចាត់ការទៅផ្លូវច្បាប់៕
អត្ថបទ៖ សំណាង



-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៦ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


