កីឡា
បញ្ចប់ការប្រកួតផ្លូវការក្រុមជម្រើសជាតិកីឡាប៊ូល និងប៉េតង់កម្ពុជាឈ្នះមាស២ ប្រាក់១ នៅម៉ាឡេស៊ី
ការប្រកួតជ្រើសរើសជើងឯកអាស៊ី លើកទី៦ ឆ្នាំ២០២៥ ដែលធ្វើឡើងនៅឯទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី បានបញ្ចប់ជាផ្លូវការហើយក្នុងនោះក្រុមជម្រើសជាតិកីឡាប៊ូល និងប៉េតង់កម្ពុជា ឈ្នះមេដាយសរុប ៣គ្រឿង មាស២ និងប្រាក់១ ។

រូបភាពផេកសហព័ន្ធ
នេះបើតាមរបាយការណ៍របស់លោកស្រី គីន សំណាង អគ្គលេខាធិការរងសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជាបានបញ្ជាក់ថា ការប្រកួតបានបញ្ចប់ជាផ្លូវការហើយនៅថ្ងៃទី៩ ខែវច្ឆិកា ឆ្នាំ២០២៥ នេះនៅឯទីក្រុមកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។

រូបភាពផេកសហព័ន្ធ
ក្រុមជម្រើសជាតិកម្ពុជាឈ្នះមេដាយ ៣គ្រឿងគឺមេដាយមាស១គ្រឿងលើវិញ្ញាសា យុវជន វាយយកពិន្ទុប្រកួតឈ្នះដោយកីឡាករ នន់ រ៉ាវីន។ មេដាយមាស១គ្រឿងទៀតឈ្នះលើវិញ្ញាសា ៣នាក់ ទល់ ៣នាក់ (នារី) ប្រកួតឈ្នះដោយកីឡាការិនី អ៊ុក ស្រីមុំ, អ៊ុន ស្រីយ៉ា, ហៀង វិជ្ជនី និង ពៅ ធីតា។ ចំណែកមេដាយប្រាក់១គ្រឿងឈ្នះលើវិញ្ញសា ៣នាក់ ទល់ ៣នាក់ (បុរស) ប្រកួតឈ្នះដោយកីឡាករ ថោង ឈឿន, ហេង ថន, ពុធយ៉ុន ច័ន្ទដារ៉ា និង ស៊ីចាន់ តារា។


មេដាយមាសទាំង២វិញ្ញាសា
បញ្ជាក់ដែរថា ការប្រកួតជ្រើសរើសជើងឯកអាស៊ី លើកទី៦ នេះធ្វើឡើងចាប់ពីថ្ងៃទី៦ ដល់ ៩ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។ កម្ពុជាឈ្នះមេដាយ ៣គ្រឿង មាស២ ប្រាក់១ លេងលើ ៦វិញ្ញាសាក្នុងព្រឹត្តិការណ៍នេះ៕

មេដាយប្រាក់
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១០ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


