Connect with us

កីឡា

លោក Pep Muñoz ប្រាប់​ថា កីឡាករ​បរទេស​ជា​ច្រើន​សួរ​លោក​ដោយ​ចង់​មក​លេង​នៅ​កម្ពុជា

បានផុស

នៅ

អតីត​គ្រូ​បង្វឹក​ព្រះ​ខ័ន​រាជ​ស្វាយរៀង Pep Muñoz ត្រូវ​បាន​កីឡាករ​បរទេស​ជា​ច្រើន​បាន​សួរ​អំពី​បាល់ទាត់​កម្ពុជា ហើយ​​​ពួក​គេ​ចង់​មក​លេង​​បាល់ទាត់នៅ​កម្ពុជា​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វិស័យ​កីឡា​បាល់ទាត់​កម្ពុជា​កំពុង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពី​កីឡាករ​បរទេស​ទាំង​នៅ​ក្នុង​តំបន់​អាស៊ី​ និង​​តំបន់​ផ្សេង​ៗ​ទៀត​ដូច​ជា​នៅ​អឺរ៉ុប​ជា​ដើម បន្ទាប់​ពី​ក្លិប​បាល់ទាត់​កម្ពុជាកំពុង​អភិវឌ្ឍ​ខ្លួន​ក្លាយ​ជា​ក្រុម​ខ្លាំង​​នៅ​ក្នុង​តំបន់។ ភាព​ខ្លាំង​របស់​ក្លិប​បាល់ទាត់​កម្ពុជា​នៅ​ឆាក​អន្តរជាតិ​​​គឺ​ជា​គន្លឹះ​សំខាន់​ក្នុង​ការ​​ទាក់​ទាញ​កីឡាករ​បរទេស​​ឲ្យ​ចាប់​អារម្មណ៍​កីឡា​បាល់ទាត់​កម្ពុជា។

លោក Pep Munyoz ដែល​បាន​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា​ជិត​​មួយ​រដូវ​កាល​ហើយ​បាន​ប្រាប់ «កម្ពុជា​ថ្មី»​ ថា ៖«កីឡាករ​ជា​ច្រើន​បាន​សួរ​ខ្ញុំ​អំពី​កម្ពុជា និង​កីឡា​បាល់ទាត់​កម្ពុជា ពី​ព្រោះ​ពួក​គេ​ចង់​ទៅ​លេង​នៅ​ទី​នោះ។ ខ្ញុំ​​បាន​ប្រាប់​ពួក​គាត់​ពី​​បាល់ទាត់​ដ៏​ល្អ​នៅ​កម្ពុជា។ ​កម្ពុជា​ឥឡូវ​នេះ​ងាយ​ស្រួល​​ក្នុង​ការ​ចុះ​កុងត្រា​កីឡាករ​ល្អ​។ ប្រការ​នេះ​ពិត​ជា​ល្អ​ខ្លាំង​ណាស់សម្រាប់​កម្ពុជា»។

ចាប់​តាំង​ពី​ចាក​ចេញ​ពី​កម្ពុជា​កាល​ពី​ចុង​រដូវ​កាល ២០២៤-២៥​ មក លោក Pep Muñoz តែង​តែ​ផ្សាភ្ជាប់​កម្ពុជា ​ជា​មួយ​នឹង​​ដំណើរ​ជីវិត​របស់​លោក​នៅ​ក្រៅ​ប្រទេស​។ កម្ពុជា​​​ត្រូវ​បាន​ចាត់​ទុក​ជា​កន្លែង​ដែល​លោក​ទទួល​បាន​ជោគជ័យ​បំផុតក្នុង​អាជីព​​ជា​គ្រូ​បង្វឹក​ នៅ​ពេល​លោក​បាន​ដឹក​នាំ ព្រះ​ខ័ន​រាជ​ស្វាយរៀង ដោយ​បាន​ឈ្នះ​ជើង​ឯក​លីគ​កំពូល​កម្ពុជា ២ រដូវ​កាល​ជាប់​គ្នា ឈ្នះ​ជើង​ឯក​ពាន​រង្វាន់​សម្តេច​តេជោ ហ៊ុន សែន ១ លើក និង​​ឈាន​ដល់​វគ្គ​ផ្តាច់​ព្រ័ត្រ​ពាន​រង្វាន់​អាស៊ី AFC Challenge League ជា​លើក​ដំបូង​ ដោយ​ទទួល​បាន​​ជើង​ឯក​រង។

នៅ​ចុង​ខែ​កុម្ភៈ​នេះ លោក Pep Muñoz នឹង​ធ្វើ​ដំណើរមក​កាន់​ប្រទេស​ឥណ្ឌូណេស៊ី ដោយ​មានការងារ​ផ្ទាល់​ខ្លួន។ បន្ទាប់​មក​នៅ​ដើម​ខែ​កុម្ភៈ លោក​នឹង​ធ្វើ​ដំណើរ​មក​កម្ពុជា​ដើម្បី​​ទស្សនា​ការ​ប្រកួត​រវាង ព្រះ​ខ័ន​រាជ​ស្វាយរៀង និង ភ្នំពេញក្រោន វគ្គ​ ៨ ក្រុម​ចុង​ក្រោយ ពាន​រង្វាន់ AFC Challenge League៕

អត្ថបទ៖ វិរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម