កីឡា
កីឡាករឆ្នើមក្នុងវិស័យចំបាប់ លោក ហេង វុទ្ធី មុនដំបូងជាអ្នកលេងបាល់ទះ និង ចោលដុំដែកនោះទេ
កីឡាករឆ្នើម និងជាម្ចាស់មេដាយមាសស៊ីហ្គេម ឆ្នាំ២០២៣ លោក ហេង វុទ្ធី ថាជីវិតកីឡារបស់លោកដំបូងឡើយគឺលេងបាល់ទះ បន្ទាប់មកលេងវិញ្ញាសាចោលដុំដែក និងចុងក្រោយនេះជាកីឡាករជម្រើសជាតិផ្នែកចំបាប់រហូតមកដល់ពេលនេះ។

កីឡាករ ហេង វុទ្ធី ប្រកួតកន្លងទៅ
នេះបើតាមការឲ្យដឹងពីលោក ហេង វុទ្ធី ថាលោកចូលចិត្តវិស័យកីឡាតាំងតែពីវ័យក្មេងមកម្ល៉េះ និងអាចជាមូលហេតុនៅឯខេត្តពោធិ៍សាត់នោះបណ្ដុំដោយកីឡាផងដែរ។ អំឡុងពេលរៀននៅឯវិទ្យាល័យហ៊ុនសែនទន្លេអុំ អំឡុងឆ្នាំ ២០០៨ រហូតដល់ឆ្នាំ២០១១ រូបគេមានឈ្មោះល្បីខាងផ្នែកកីឡាប្រចាំសាលាដោយរកមេដាយបានច្រើន។

កីឡាករ ហេង វុទ្ធី ប្រកួតកន្លងទៅ
លោក ហេង វុទ្ធី បន្ថែមទៀតថា កាលនៅរៀនវិទ្យាល័យនោះដំបូងគេលេងបាល់ទះនោះទេ ដោយសារកាយសម្បទាអំណោយផលល្អគ្រូក៏ទាញឲ្យទៅវិញ្ញាសាចោលដុំដែកវិញទៅ។ ការប្រកួតលើវិញ្ញាសាចោលដុំដែកនេះរូបគេល្បីឈ្មោះ និងឈ្នះមេដាយគ្រប់កម្មវិធីមិនថាក្នុងខេត្ត ឬចេញក្រៅខេត្តនោះឡើយ។ បន្ទាប់ពីប្រកួតចោលដុំដែករួចមកខ្លួនក៏ឆ្លៀតទៅប្រកួតកីឡាចំបាប់ថែមទៀត និងទទួលបានមេដាយបន្តទៀតរហូតគ្រូៗមើលឃើញពីសមត្ថភាពក៏កោះហៅឲ្យជាប់ជម្រើសជាតិកីឡាអត្តពលកម្មដោយហ្វឹកហាត់លើវិញ្ញាសាចោលដុំដែក។ ស្របពេលខាងចំបាប់ក៏ហៅមកចូលជំរុំហ្វឹកហាត់ដូចគ្នាអំឡុងពេលនោះ ប៉ុន្តែរូបគេបានសម្រេចចិត្តចូលខាងអត្តពលកម្ម។
ក្រោយជាប់ជម្រើសជាតិខាងអត្តពលកម្មបានមួយឆ្នាំ និងយល់ច្បាស់ពីកីឡា រួមផ្សំការដឹងពីសមត្ថភាពមិនអាចទៅរួចលើវិញ្ញាសាចោលដុំដែកបាន ម្ចាស់មេដាយមាសស៊ីហ្គេម ឆ្នាំ២០២៣ រូបនេះបានសុំគ្រូផ្លាស់ប្ដូរមកហ្វឹកហាត់កីឡាចំបាប់រហូតមកដល់ពេលនេះមានស្នាដៃជូនជាតិជាច្រើនដូចបានឃើញស្រាប់។

កីឡាករ ហេង វុទ្ធី និងលោក ខេស៊ី
បញ្ជាក់ដែរថា កីឡាករ ហេង វុទ្ធី ជាអ្នកខេត្តពោធិ៍សាត់ និងបានជាប់ជម្រើសជាតិកីឡាចំបាប់តាំងពីអំឡុងឆ្នាំ២០១៣-២០១៤។ រូបគេហ្វឹកហាត់កីឡាចំបាប់នេះរយៈពេលជាង ១០ឆ្នាំមកហើយ និងធ្លាប់ឈ្នះមេដាយមាសជើងឯកអាស៊ីអាគ្នេយ៍ ឈ្នះមេដាយមាស មេដាយសំរឹទ្ធ ស៊ីហ្គេម ឈ្នះមេដាយប្រាក់ ២គ្រឿង World Police នៅសហរដ្ឋអាមេរិក និងមេដាយអន្តរជាតិមួយចំនួនទៀត៕


កីឡាករ ហេង វុទ្ធី
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៨ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


