កីឡា
ក្រុមកីឡាបាល់ទាត់លើតុ ប្រមូលផ្ដុំនៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា និងហ្វឹកហាត់លើ ២ទីតាំងផ្សេងគ្នា
សហព័ន្ធកីឡាបាល់ទាត់លើតុកម្ពុជា បានប្រមូលផ្ដុំហ្វឹកហាត់ដូចបណ្ដាសហព័ន្ធកីឡាជាតិមួយចំនួនផងដែរ ពោលកីឡាករ កីឡាការិនី ស្នាក់នៅក្នុងមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាជាប់របងពហុកីឡដ្ឋានជាតិ និងកំពុងហ្វឹកហាត់២ទីតាំងផ្សេងៗគ្នា។

លោកស្រី ងួន ច័ន្ទបូរមី (គ្រូបង្វឹក)
លោកស្រី ងួន ច័ន្ទបូរមី គ្រូបង្វឹកជម្រើសជាតិកីឡាបាល់ទាត់លើតុ បានឲ្យដឹងថា ចំពោះក្រុមកីឡារបស់លោកស្រីបានប្រមូលផ្ដុំរួចម្ដងហើយអំឡុងដើមខែកុម្ភៈ និងបន្តប្រមូលផ្ដុំជាលើកទី២ នេះចាប់ពីដើមខែមេសា ឆ្នាំ២០២៦ ជាថ្មីម្ដងទៀត។

សកម្មភាពហ្វឹកហាត់របស់ក្រុមបាល់ទាត់លើតុ
ដោយសារឆ្នាំនេះមានការប្រកួតធំៗច្រើនពិសេសព្រឹត្តិការណ៍ឆ្នេរខ្សាច់ទៀតនោះសហព័ន្ធបានហ្វឹកហាត់នៅទីតាំង២ផ្សេងគ្នាគឺ ទី១ ហ្វឹកហាត់នៅតារាងបាល់ទះឆ្នេរខ្សាច់ក្នុងពហុកីឡដ្ឋានជាតិជារៀងរាល់ពេលល្ងាច។ ទី២ ហ្វឹកហាត់នៅក្នុងសាលបាល់បោះរបស់មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា។ សកម្មភាពហ្វឹកហាត់ត្រូវបានយកចិត្តទុកដាក់ និងផ្ដោតខ្លាំងពីគ្រូៗដើម្បីពង្រឹងសមត្ថភាពឲ្យបានកាន់តែល្អ ព្រោះការប្រកួតកម្រិតអន្តរជាតិខាងមុខនេះជាព្រឹត្តិការណ៍ធំ និងមានការប្រកួតប្រជែងខ្ពស់ផងដែរ។
បញ្ជាក់ដែរថា ការប្រមូលផ្ដុំរបស់សហព័ន្ធកីឡាបាល់ទាត់លើតុកម្ពុជានៅឆ្នាំនេះមានកីឡាករ ៥រូប កីឡាការិនី ៣រូប និងគ្រូបង្វឹក ២រូប។ ឆ្នាំ២០២៦ នេះផងដែរសហព័ន្ធគ្រោងនឹងទៅចូលរួមការប្រកួតអន្តរជាតិធំៗចំនួន ៥៕



សកម្មភាពហ្វឹកហាត់របស់ក្រុមបាល់ទាត់លើតុ
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


