កីឡា
អត្តពលិកកីឡាបុកប៊ីយ៉ា វ័យ ៦៨ ឆ្នាំ ចូលរួមប្រកួតស៊ីហ្គេម នៅវៀតណាម ឆ្នាំ ២០២២
លោក Efren Reyes វីរបុរសកីឡាប៊ីយ៉ា ស្នូកឃ័រហ្វីលីពីន នឹងចូលរួមក្នុងការប្រកួតកីឡា SEA Games លើកទី៣១ ទោះបីជាមានអាយុ ៦៨ ឆ្នាំក៏ដោយ។ លោកបានក្លាយជាអត្តពលិកដ៏គួរឱ្យកត់សម្គាល់បំផុត មិនត្រឹមតែនៅក្នុងបញ្ជីនៃគណៈប្រតិភូកីឡាហ្វីលីពីនប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់អត្តពលិកផងដែរ។ កីឡាករ-កីឡាការិនី ចូលរួមការប្រកួតកីឡាអាស៊ីអាគ្នេយ៍នេះ។

Efren Reyes មានអាយុ ៦៨ ឆ្នាំនៅឆ្នាំនេះ។ គាត់បានឈ្នះមេដាយមាស កីឡាបុកប៊ីយ៉ា ២ ដង នៅស៊ីហ្គេម និងជាអត្តពលិកដ៏ល្បីបំផុតម្នាក់នៃកីឡានេះនៅក្នុងប្រទេសហ្វីលីពីន។

បច្ចុប្បន្នលោកជាម្ចាស់ ជើងឯកពានអន្តរជាតិ ជាង ១០០ រួមមានជើងឯក US Open ៣ ដង, ជើងឯកពិភពលោក ៤។ នៅស៊ីហ្គេមឆ្នាំនេះ លោក Reyes នឹងចូលរួមក្នុងការប្រកួតវិញ្ញាសា 3-band carom។ ថ្វីត្បិតតែលោកលែងឈានដល់កម្រិតកំពូល ហើយសមត្ថភាពប្រកួតប្រជែងដណ្តើមមេដាយមិនច្រើនក៏ដោយ ប៉ុន្តែការខិតខំប្រឹងប្រែង និងការតស៊ូក្នុងទម្រង់លេងរបស់ Reyes បានធ្វើឱ្យអត្តពលិកវ័យក្មេងជាច្រើនជំនាន់មានការកោតសរសើរ និងរៀនសូត្រតាម។

Reyes ស្ថិតក្នុងចំណោមអត្តពលិកវ័យចំណាស់បំផុតនៃស៊ីហ្គេម ដែលប្រារព្ធធ្វើនៅប្រទេសវៀតណាម។ ក្រៅពី Reyes ក្តីសង្ឃឹមមេដាយមាសរបស់កីឡាករ ប៊ីយ៉ា ស្នូកឃ័រ ហ្វីលីពីន ក្នុងស៊ីហ្គេម លើកទី៣១ ក៏រំពឹងលើ Carlo Biado ផងដែរ។ ម្ចាស់ជើងឯក US Open 2021 ខិតខំដណ្ដើមបានមេដាយមាសលើវិញ្ញាសាវាយឯកត្តជនបុរស។ លោកឈ្នះមេដាយសំរឹទ្ធ លើវិញ្ញាសាវាយគូបុរសក្នុងវិញ្ញាសា នៅស៊ីហ្គេមឆ្នាំ ២០១៩៕
អត្ថបទ៖ មន្នីរ័ត្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២០ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


