កីឡា
ខេត្តព្រះវិហារ បង្កើតក្លិបបាល់ទាត់ផ្លូវការមួយ ត្រៀមប្រកួតក្របខណ្ឌអាជីពនាពេលអនាគត
អភិបាលខេត្តព្រះវិហារ ឯកឧត្តម ប្រាក់ សុវណ្ណ បានសម្រេចឯកភាពឱ្យបង្កើតក្លិបបាល់ទាត់មួយតំណាងខេត្តដើម្បីចូលរួមប្រកួតការប្រកួតក្របខណ្ឌនានានៅក្នុងប្រទេស។

ក្លិបដែលត្រូវបានបង្កើតឡើងសម្រាប់តំណាងឲ្យខេត្តភាគនៅភាគឧត្តរប្រទេសមួយនេះមានឈ្មោះថា ក្លិបបាល់ទាត់ព្រះវិហារ អេហ្វស៊ី (Preah Vihea FC) ជាគំនិតផ្ដួចផ្ដើមដោយ លោក វុធ សាវី បន្ទាប់ពីលោក និងសហការី មើលឃើញថា កន្លងមកពុំទាន់មានការបង្កើតក្លិបបាល់ទាត់នៅឡើយ ដោយមានត្រឹមតែជាក្រុមបាល់ទាត់ ឬក្រុមដែលស្ថិតក្រោមការគ្រប់គ្រងរបស់មន្ទីរអប់រំ យុវជន និងកីឡាខេត្ត។
គោលបំណងសំខាន់របស់ក្លិបគឺ ដើម្បីត្រៀមខ្លួនចូលរួមប្រកួតប្រជែងក្នុងក្របខណ្ឌបាល់ទាត់ពាក់កណ្ដាលអាជីព និងឈានទៅអាជីពនាពេលអនាគត លោករំពឹងថានេះជាការបង្ហាញពីសក្ដានុពលនៃវិស័យបាល់ទាត់ក្នុងខេត្តព្រះវិហារ។

សូមបញ្ជាក់ថា កន្លងមកមានក្រុមមកពីខេត្តព្រះវិហារ បានចូលរួមពានរង្វាន់ទាំងពាក់កណ្ដាលអាជីព និងអាជីព ក្នុងនោះបើនិយាយពីក្នុងពានអាជីព គឺការចូលរួមការប្រកួតពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដោយបានចូលរួមលើកដំបូងតាំងពីឆ្នាំ២០០៩ និងបន្តបន្ទាប់មកទៀតឆ្នាំខ្លះបានចូលរួម ឆ្នាំខ្លះក៏ខកខាន។

ពេលពានរង្វាន់សម្តេចតេជោ ហ៊ុន សែន វិវឌ្ឍន៍ខ្លួនដោយមានការបែងចែក វគ្គថ្នាក់ខេត្ត និងវគ្គថ្នាក់ជាតិ ពីឆ្នាំ២០១៨ ក្រុមបាល់ទាត់ខេត្តព្រះវិហារ ក៏បានចូលរួមជារឿយៗផងដែរ ប៉ុន្តែបានត្រឹមវគ្គជម្រុះតាមពូល៕
អត្ថបទ៖ មន្នីរ័ត្ន

-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៣ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


