កីឡា
U-23 កម្ពុជា មានកីឡាករ១៥នាក់បង្ហាញខ្លួនលើកដំបូង ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម នៅឆ្នាំនេះ
ក្រុមជម្រើសជាតិ U-23 កម្ពុជា នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២២ នេះនឹងចាប់ការប្រកួតទី១ របស់ខ្លួនក្នុងពូល B នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម ដោយត្រូវជួប U-23 ឡាវ ខណៈថ្ងៃនេហផងដែរ គេរំពឹងកីឡាករកម្ពុជា ១៥នាក់នឹងបង្ហាញខ្លួនលើកដំបូងក្នុងព្រឹត្តិការណ៍ដែលធ្វើរៀងរាល់ ២ឆ្នាំម្ដងមួយនេះ។

យោងតាមបញ្ជីឈ្មោះសរុបដែលមានកីឡាករ ២០នាក់ ក្រុម U-23 កម្ពុជា មានកីឡាករ ៥នាក់ប៉ុណ្ណោះដែលធ្លាប់បានចូលរួមប្រកួតក្នុងព្រឹត្តិការណ៍នេះម្ដងហើយភាគច្រើនកាលពីឆ្នាំ២០១៩ កន្លងទៅថ្មីៗរួមមាន កីឡាករ ហ៊ុល គឺមហ៊ុយ (លើកទី២), យើ សាហ្វី (លើកទី២), សៀង ចន្ធា (លើកទី២) និងកីឡាករ ម៉ៅ ពិសិដ្ឋ (លើកទី២) លើកលែងតែ ជួន ចាន់ចាវ ចូលរួមលើកទី២ ដែរ ប៉ុន្តែលើកចុងក្រោយកាលពីឆ្នាំ២០១៧។

ក្រៅពីនេះកីឡាករ ១៥នាក់ផ្សេងទៀត ការចូលរួមលើកនេះគឺជាលើកដំបូងសម្រាប់ពួកគេរួមមាន វីរៈ ដារ៉ា, តាំង ប៊ុនឆៃ, សឿត ណាវ៉ា, ជា សុខម៉េង, ផាត់ សុខា, វាំង ដាវ៊ីន, ញាន សុស៊ីដាន, ស៊ិន សុវណ្ណមករា, មិន រតនៈ, ជូ ស៊ិនទី, គី រីណា, សារ ទី, លឹម ពិសុទ្ធ, អ៊ឹម សំអូន និង ណារ៉ុង កក្កដា (ជាកីឡាករកោះហៅថ្មីជំនួស អ៊ាន ពិសី ដែលរងរបួស)។
រំឮកផងដែរថា កីឡាករដែលចូលរួមព្រឹត្តិការណ៍នេះ លើប្រភេទកីឡាបាល់ទាត់ អាចធ្វើការកោះហៅសមាជិកថ្មីមកជំនួសបាន លុះត្រាតែកីឡាករម្នាក់ ឬច្រើននាក់នៃក្រុមនោះមានវិជ្ជមានកូវីដ-១៩ ហើយផ្លាស់ប្ដូរបានចំពោះតែក្នុងបញ្ជីបឋមកីឡាករ ៥០នាក់ប៉ុណ្ណោះ។

សម្រាប់ការប្រកួតថ្ងៃនេះផងដែរ នឹងធ្វើឡើងនៅវេលាម៉ោង ៤:០០រសៀល នាកីឡដ្ឋាន Thien Truong ដែលមានចំងាយប្រមាណ ៩០គីឡូម៉ែត្រពីរដ្ឋធានីហាណូយ។ ការប្រកួតនេះមានការផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ជាតិ ទទក ខណៈអ្នកគាំទ្រដែលនៅប្រទេសវៀតណាម អាចចូលទស្សនាបានដោយមិនមានការគិតថ្លៃសំបុត្រឡើយ។
ថ្ងៃនេះផងដែរ ក្រុមជម្រើសជាតិនារីកម្ពុជា ក៏មានការប្រកួតដំបូងដូចគ្នា ដោយត្រូវជួប ជម្រើសជាតិនារីហ្វីលីពីន នៅវេលាម៉ោង ៧:០០យប់ នៅកីឡដ្ឋាន Cam Pha ដែលមានចម្ងាយប្រមាណ ១៥៣គីឡូម៉ែត្រ ពីរដ្ឋធានីហាណូយ៕
អត្ថបទ៖ មន្នីរ័ត្ន
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១១ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


