Connect with us

កីឡា

ប្រវត្តិ​ Amanda​ មិន​ធម្មតា​ តាម​​ពិត​ធ្លាប់​ឈ្នះ​​ ខាន់​ ចេសា​ ម្តង​​ហើយ

បានផុស

នៅ

កីឡាការិនី​ជឺជីតស៊ូ​​​កម្ពុជា-អាមេរិក​ ខាន់ ចេសា ​​នឹង​ប្រកួត​ជា​មួយ​កីឡាការិនី​​អេក្វាឌ័រ-អាមេរិក​​ Amanda Alequin នៅ​ស្ថាប័ន​ធំ ONE Championship នា​ថ្ងៃ​ទី​២២ ខែ​កក្កដា ឆ្នាំ​២០២២។

កីឡាការិនី Amanda
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ប្រកួត​របស់​កីឡាការិនី​ទាំង​ពីរ​គឺ​ជំនាញ​ឃ្លេ​​​ (Grappling) សុទ្ធ។ មិន​ថា ជំនាញ​ចំបាប់ ជឺជីតស៊ូ ​ឬ​ជំនាញ​អ្វី​ទេ​ឲ្យ​តែ​ប្រភេទចាប់ ​អោប រឹត កាច់ ឃ្លេ​នៅ​លើ​កម្រាលទី​លាន​​គឺ​អាច​ប្រើ​បាន​ទាំង​អស់ ប៉ុន្តែ​​​មិន​មែន​​​ឈរ​វ៉ៃ​ដូច​ជា ទាត់ ធាក់ ឬ​កណ្តាប់​ដៃ​​ឡើយ។

Amanda Alequin កើត​នៅ​ថ្ងៃ​ទី​១៩ ខែ​សីហា ឆ្នាំ​១៩៩៤ នៅ​ Brookly ទី​ក្រុង​ញូវយ៉ក សហរដ្ឋ​អាមេរិក។ កីឡាការិនី​​​រូប​នេះ​​បាន​ចាប់​ហ្វឹក​ហាត់​កីឡាតាំង​ពី​អាយុ​១៣​ឆ្នាំ​នៅ​ពេល​គ្រួសារ​របស់​នាង​បាន​ផ្លាស់​ទៅ​រដ្ឋហ្លរីដា គឺ​ហាត់​ប្រដាល់​សកល និង​គុន​ចម្រុះ។ បន្ទាប់​មក​នាង​ចាប់​ផ្តើម​ហាត់​ជំនាញ​ជឺជីតស៊ី។

​ក្នុង​អាជីព​ជឺជីតស៊ូ​ Amanda Alequin បាន​ក្លាយ​ជា​កីឡាការិនី​ដ៏​លេច​ធ្លោ​ម្នាក់​នៅ​សហរដ្ឋ​អាមេរិក និង​បាន​ឈ្នះ​ពាន​រង្វាន់ ក៏​ដូច​ជា​មេដាយ​ជា​ច្រើន​ទាំង​ថ្នាក់​តំបន់​ និង​ពិភព​លោក។ ខាង​ក្រោម​ជា​ស្នាដៃ​ខ្លះ​ៗ​របស់​កីឡាការិនី​អាមេរិក​កាត់​អេក្វាឌ័រ​រូប​នេះ។

កីឡាការិនី​កម្ពុជា ខាន់ ចេសា

សមិទ្ធផល​សំខាន់

  • ជើង​ឯក​ជឺជីតស៊ូ IBJJF World Championship No-Gi (ឆ្នាំ​២០១៦)
  • ជើង​ឯកជឺជីតស៊ូ IBJJF Pan Championship No-Gi (ឆ្នាំ​២០១៩)
  • ជើង​ឯក ADCC US EC Trials (ឆ្នាំ​២០១៥)
  • លេខ២ IBJJF Pan Championship (ឆ្នាំ​២០២០)
  • លេខ​២ IBJJF Pan Championship No-Gi (ឆ្នាំ​២០១៩)
  • ជើង​ឯក IBJJF World Championship (​ឆ្នាំ​២០១៥ កម្រិត​ប្រផេះ)
  • ជើង​ឯក IBJJF World Championship No-Gi (ឆ្នាំ​២០១៣ កម្រិតស្វាយ)
  • ជើង​ឯក IBJJF Pan Championship (ឆ្នាំ​២០១២ កម្រិតខៀវ)
  • ជើង​ឯក UAEJJF Abu Dhabi World Pro Trials (ឆ្នាំ​២០១៣)
  • លេខ​២ IBJJF World Championship (ឆ្នាំ​២០១៤ កម្រិតស្វាយ)
  • លេខ​២ IBJJF Pan Championship (ឆ្នាំ​២០១២ កម្រិត​ខៀវ blue)
  • លេខ​៣ IBJJFWorld Championship (ឆ្នាំ​២០១៦ កម្រិត​ប្រផេះ)

ការ​ជួប​គ្នា​រវាង ខាន់ ចេសា និង Amanda គឺ​លើក​ដំបូង​ដូច​គ្នា​នៅ​ស្ថាប័ន​ប្រដាល់ ONE Championship ប៉ុន្តែ​សម្រាប់​ការ​ប្រកួត​ជឺជីត​ស៊ូ​នៅ​អាមេរិក កីឡាការិនី Amanda អាយុ​២៧​ឆ្នាំ​ធ្លាប់​បាន​​ឈ្នះ ខាន់ ចេសា ​អាយុ​២០​ឆ្នាំ​ម្តង​ហើយ​ក្នុង​កម្មវិធី FloGrappling WNO Championship កាល​ពី​ថ្ងៃ​ទី២៦ ខែ​កញ្ញា ឆ្នាំ​២០២១។ ដូច្នេះ​ការ​ជួប​គ្នា​​លើក​នេះ​គឺ​ជា​ការ​សង​សឹក​របស់​កីឡាការិនី​កម្ពុជា-អាមេរិក។

ខាន់ ចេសា និង Amanda

៥​ប្រកួត​ចុង​ក្រោយ​របស់ Amanda គឺ​ឈ្នះ​២​ និង​ចាញ់​៣ ខណៈ​៥​ប្រកួត​ចុង​ក្រោយ​របស់​ ខាន់ ចេសា គឺ​ឈ្នះ​៤ និង​ចាញ់​១៕

កម្ពុជា​ថ្មី​នឹង​ផ្តល់​ជូន​ប្រវត្តិ ខាន់ ចេសា និង​ព័ត៌មាន​ជា​ច្រើន​ជា​បន្ត​បន្ទាប់​ទៀត។

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ម៉ោង មុន

វិសាខា និង បឹងកេត មានភាគរយខ្ពស់ឡើងវគ្គ Top 4 លីគកំពូលកម្ពុជា

ព័ត៌មានជាតិ៦ ម៉ោង មុន

​ខ្មែរ​រស់​នៅ​​កូរ៉េ​ខាង​ត្បូង​​ជាង​៣០០០​នាក់​ រៀប​ចំ​​អបអរសាទរ​ពិធីបុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​​ជាតិ​​​​

សន្តិសុខសង្គម៧ ម៉ោង មុន

ករណី​បង្ក្រាប​ក្លឹប​ថាំង​ហ៊ួយ​ បញ្ជូន​អ្នក​លក់​គ្រឿងញៀន​តែ ​១៥​នាក់​ទេ​ ​ទៅ​តុលាការ​

ព័ត៌មានជាតិ៧ ម៉ោង មុន

កម្ពុជា-ថៃ​ បន្ត​​ធ្វើ​ការងារ​យ៉ាង​ស្អិត​​ល្មួត​ ​ដើម្បី​សម្រួល​ឱ្យ​ពល​ករ​ខ្មែរ មក​ស្រុក​កំណើត​អំឡុង​បុណ្យចូលឆ្នាំ​ថ្មី​​​​

សន្តិសុខសង្គម៧ ម៉ោង មុន

ផ្ដន្ទាទោស​ កើត សារ៉ាយ ដាក់​ពន្ធនាគារ​កំណត់​២០​ខែ ​តែ​អនុវត្ត​១៤​ខែ​

Sokha Hotels

ព័ត៌មានពេញនិយម