កីឡា
នារីព្រះខ័នរាជស្វាយរៀង៣រូបជាប់ជម្រើសជាតិទៅប្រកួតជើងឯក AFF
សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានចេញបញ្ជីឈ្មោះក្រុមកីឡាការិនីបាល់ទាត់ជម្រើសជាតិកម្ពុជា២៣នាក់ចុងក្រោយហើយដើម្បីចេញទៅប្រកួតជើងឯកបាល់ទាត់នារីអាស៊ាន AFF WOMEN’S CHAMPIONSHIP ឆ្នាំ២០២២នេះ។

សមាជិករបស់ក្រុមបាល់ទាត់នារីព្រះខ័នរាជស្វាយរៀងដែលជាប់ជម្រើសជាតិទាំង៣រូបគឺ កីឡាការិនី ឆន ស្រីនីត, កែប ទាន់សម័យ និង មាត សាភា។ ពួកគេនឹងធ្វើដំណើរជាមួយក្រុមជម្រើសជាតិនារីកម្ពុជាទៅចូលរួមការប្រកួតពានរង្វាន់ AFF WOMEN’S CHAMPIONSHIP 2022 ដែលនឹងចាប់ផ្តើមពីថ្ងៃទី០៤ ដល់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២២ នៅប្រទេសហ្វីលីពីន។
សូមបញ្ជាក់ថា ក្រុមបាល់ទាត់នារីកម្ពុជាស្ថិតនៅក្នុងពូល B ដែលមានក្រុមជម្រើសជាតិ វៀតណាម មីយ៉ាន់ម៉ា ទីម័រខាងកើត និងឡាវ ខណៈពូល A មានក្រុមខ្លាំង ថៃ ហ្វីលីពីន ឥណ្ឌូណេស៊ី សិង្ហបុរី អូស្ត្រាលី និងម៉ាឡេស៊ី៕
ការប្រកួតរបស់ក្រុមបាល់ទាត់នារីកម្ពុជា
- ឡាវ vs កម្ពុជា ថ្ងៃទី៥ ខែកក្កដា
- កម្ពុជា vs វៀតណាម ថ្ងៃទី៧ ខែកក្កដា
- មីយ៉ាន់ម៉ា vs កម្ពុជា ថ្ងៃទី៩ ខែកក្កដា
- កម្ពុជា vs ទីម័រខាងកើត ថ្ងៃទី១៣ ខែកក្កដា

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១១ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


