កីឡា
នារីស្រស់សោភា ឈឿង លីណា បន្តអាជីពកីឡា ក្រោយរៀនពេទ្យ៦ឆ្នាំជោគជ័យ
កីឡាការិនីតេក្វាន់ដូដ៏ស្រស់សោភា ឈឿង លីណា នៅតែបន្តអាជីពកីឡាតេក្វាន់ដូរបស់ខ្លួនដដែល បើទោះជាកញ្ញាបានចំណាយពេលវេលា៦ឆ្នាំនៅប្រទេសវៀតណាមដើម្បីរៀនពេទ្យលើជំនាញឱសថការី។

កញ្ញា ឈឿង លីណា បានប្រាប់ថា ៖«ខ្ញុំចូលហាត់កីឡាតេក្វាន់ដូវិញហើយគឺត្រៀមប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣នៅខ្មែរយើង។ ឥឡូវនេះ ខ្ញុំមិនទាន់ចូលធ្វើការផ្នែកជំនាញពេទ្យរបស់ខ្ញុំទេ ពីព្រោះក្រុមជម្រើសជាតិហ្វឹកហាត់ពេញថ្ងៃ។ ចាំមើលប្រហែលជាចប់ស៊ីហ្គេមទើបខ្ញុំចាប់ផ្តើមធ្វើការ»។
«ការងារខ្ញុំអាចធ្វើបានបន្ទាប់ពីស៊ីហ្គេម។ ស៊ីហ្គេមវិញ បើខ្ញុំអត់ចូលរួមគឺអស់ឱកាសហើយ។ ណាមួយ កម្ពុជាយើងធ្វើម្ចាស់ផ្ទះ ហើយខ្ញុំអាយុកាន់តែច្រើន អត់អាចលេងបានច្រើនឆ្នាំទៅមុខទៀតទេ។ អាចនិយាយបានថា នេះជាឱកាសចុងក្រោយដែលខ្ញុំតំណាងឲ្យប្រទេសកម្ពុជាយើងក៏ថាបាន ហើយណាមួយខ្ញុំចង់ស្គាល់រស់ជាតិអារម្មណ៍ដែលប្រកួតនៅពេលកម្ពុជាយើងធ្វើម្ចាស់ផ្ទះ»។ ឈឿង លីណា បានបញ្ជាក់ពីការបន្តអាជីពកីឡាតេក្វាន់ដូ។
មុនពេលរៀនពេទ្យ ឈឿង លីណា ជាកីឡាការិនីតេក្វាន់ដូជម្រើសជាតិកម្ពុជាដ៏ល្អម្នាក់ដែលបានចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ធំជាច្រើនដូចជាកីឡាស៊ីហ្គេម ការប្រកួតក្នុងតំបន់ និងជើងឯកពិភពលោក World Championship (Muju City) ដែលទទួលបានមេដាយជាបន្តបន្ទាប់ដែរ៕





អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


