កីឡា
អង្គការសិទ្ធិមនុស្ស ទាមទារសំណងលើការរំលោភបំពានពលករចំណាកស្រុក
អង្គការឃ្លាំមើលសិទិ្ធមនុស្ស (Human Rights Watch) បានអំពាវនាវឱ្យ FIFA និងកាតា ធ្វើឱ្យប្រសើរឡើងនូវសំណងរបស់ប្រទេសចំពោះ “ការរំលោភបំពាន” ពលករចំណាកស្រុក និងក្រុមគ្រួសាររបស់ពួកគេ។
ក្រុមសកម្មជនបានទទូចថា “កម្មវិធីសំណងដ៏ទូលំទូលាយ” គួរតែត្រូវបានបង្កើតឡើង “សម្រាប់កម្មករដែលបានទទួលគ្រោះថ្នាក់ធ្ងន់ធ្ងរ រួមទាំងការស្លាប់ របួស និងការលួចកាត់ប្រាក់ឈ្នួល” អំឡុងពេលពួកគេធ្វើការលើគម្រោងទាក់ទងនឹងការប្រកួតបាល់ទាត់ពិភពលោក ដូចជាកីឡដ្ឋាន ការដឹកជញ្ជូន និងសណ្ឋាគារ។ វាមិនបានបញ្ជាក់ថា តើត្រូវបង់ប៉ុន្មានទៅអ្នកដែលពាក់ព័ន្ធនោះទេ។
ប្រទេសកាតា បានប្រឈមមុខនឹងការត្រួតពិនិត្យយ៉ាងខ្លាំងក្លាចាប់តាំងពីការទទួលបានសិទ្ធិធ្វើម្ចាស់ផ្ទះ FIFA World Cup ឆ្នាំ២០២២ សម្រាប់ច្បាប់ការងាររបស់ខ្លួន និងការយកចិត្តទុកដាក់លើពលករចំណាកស្រុករាប់សែននាក់ ដែលបានជួយសាងសង់ហេដ្ឋារចនាសម្ព័ន្ធជាតម្រូវការសម្រាប់ព្រឹត្តិការណ៍បែបនេះ។
ខណៈពេលដែលអង្គការឃ្លាំមើលសិទ្ធិមនុស្ស បានទទួលស្គាល់ថាប្រព័ន្ធសំណងជាច្រើនត្រូវបានណែនាំដើម្បីកាត់បន្ថយបញ្ហាទាំងនេះ ប៉ុន្តែវាបែជាត្រូវបានអះអាងថា មិនមានសារសំខាន់គ្រប់គ្រាន់ដើម្បីគ្របដណ្តប់ក្នុងការជួយកម្មករទាំងអស់ពីការរំលោភបំពាននោះទេ។
លោក Michael Page អនុប្រធានមជ្ឈិមបូព៌ានៃអង្គការឃ្លាំមើលសិទ្ធិមនុស្ស បាននិយាយថា «ប្រទេសកាតាបានផ្តល់សំណងដល់កម្មករចំណាកស្រុកមួយចំនួនដែលបានប្រឈមមុខនឹងការរំលោភបំពានយ៉ាងធ្ងន់ធ្ងរក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប៉ុន្តែ កម្មវិធីទាំងនេះត្រូវបានបង្កើតឡើងយឺតពេល ហើយនៅតែមានការងារមួយចំនួនធំដែលកំពុងស្ថិតដំណើរការនៅឡើយ។ វាមានសារៈសំខាន់ណាស់សម្រាប់ FIFA និងកាតា ក្នុងការប្តេជ្ញាចិត្តជាសាធារណៈ ទៅលើការផ្តល់សំណងដល់កម្មករ និងក្រុមគ្រួសាររបស់ពួកគេដែលបានរងគ្រោះថ្នាក់ធ្ងន់ធ្ងរ ខណៈពេលដែលពួកគេនេះហើយជាអ្នកធ្វើឱ្យការប្រកួតបាល់ទាត់ពិភពលោកអាចប្រព្រឹត្តទៅបាន»។
របាយការណ៍របស់ Guardian បានលើកឡើងថា កម្មករជាង ៦,៥០០នាក់ មកពីប្រទេសឥណ្ឌា ប៉ាគីស្ថាន បង់ក្លាដែស នេប៉ាល់ និងស្រីលង្កា បានស្លាប់នៅក្នុងប្រទេសនេះ ចាប់តាំងពីប្រទេសកាតា បានទទួលសិទ្ធរៀបចំ World Cup តាំងពីឆ្នាំ២០១០។
៣៧នាក់នៃការស្លាប់ទាំងនេះ ត្រូវបានភ្ជាប់ដោយផ្ទាល់ទៅនឹងការសាងសង់កីឡដ្ឋានសម្រាប់ការប្រកួត។
យោងតាមអង្គការឃ្លាំមើលសិទិ្ធមនុស្ស អាជ្ញាធរកាតាមិនបានស៊ើបអង្កេតមូលហេតុនៃការស្លាប់របស់កម្មកររាប់ពាន់នាក់នោះទេ ហើយបានបញ្ជាក់ថាមូលហេតុនៃការស្លាប់របស់ពួកគេគឺមកពី “មូលហេតុធម្មជាតិ”។
សម្ព័ន្ធនៃអង្គការចំនួន១០ រួមទាំងអង្គការលើកលែងទោសអន្តរជាតិ បានជំរុញកាលពីខែឧសភាឱ្យ FIFA ប្តេជ្ញាបង់ប្រាក់ចំនួន ៤៤០លានដុល្លារ ដល់ពលករចំណាកស្រុកដែលបានជួបប្រទះ “ការរំលោភសិទ្ធិមនុស្សក្នុងកម្រិតគ្រោះថ្នាក់” ដែលទាក់ទងនឹងការប្រកួតបាល់ទាត់ពិភពលោក។
ការប្រកួតបាល់ទាត់ពិភពលោក (FIFA World Cup 2022) នៅប្រទេសកាតា នឹងចាប់ផ្តើមនៅថ្ងៃទី២០ ខែវិច្ឆិកា បន្ទាប់ពីការផ្លាស់ប្តូរកាលបរិច្ឆេទចុងក្រោយមកប្រកួតមុន១ថ្ងៃ ពី FIFA ហើយគ្រោងនឹងបញ្ចប់នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២៕
ប្រភព៖ insidethegames
អត្ថបទ៖ មន្នីរ័ត្ន
-
សន្តិសុខសង្គម២៣ ម៉ោង agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតំណាងអាមេរិកនិងអ៊ីរ៉ង់ ប៉ះសម្តីគ្នាយ៉ាងខ្លាំងនៅសន្និសីទនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបាក់ច្រាំងទន្លេនៅសង្កាត់ច្បារអំពៅទី ២ នាំទាំងប្រព័ន្ធលូបង្ហូរទឹកទៅជាមួយ


