កីឡា
កីឡាករខ្មែរ-អាមេរិកវាយកូនបាល់២នាក់នឹងមកជួយកម្ពុជានៅ Davis Cup ខែនេះ
ក្រុមកីឡាវាយកូនបាល់ជម្រើសជាតិកម្ពុជានឹងទៅប្រកួត 2022 Davis Cup នៅប្រទេសបារ៉ែន ចាប់ពីថ្ងៃទី១៧ ដល់ ទី២២ ខែតុលា ដើម្បីស្វែងរកចំណាត់ថ្នាក់កម្រិត៣ប្រចាំតំបន់អាស៊ី។

កីឡាករជម្រើសជាតិកម្ពុជា៥រូបគឺ ឡុង សំនៀង, ឃ្លាំង ពន្លក, ប៊ុន កេន្នី, Tep Timothy និង Matthew David Krusling នឹងប្រកួតក្នុងតំបន់ នៃ Davis Cup Asia/Oceania Group IV។ កីឡាករ Tep Timothy និង Matthew David Krusling កំពុងហ្វឹកហាត់នៅសហរដ្ឋអាមេរិកដែលនឹងធ្វើដំណើរមកចូលរួមជាមួយក្រុមជម្រើសជាតិកម្ពុជា។
ការប្រកួតប្រចាំតំបន់ Asia/Oceania នឹងមានប្រទេសចំនួន២០ចូលរួមប្រកួត។ ការប្រកួតត្រូវបានបែងចែកជាពីរផ្នែកដើម្បីស្វែងក្រុមជម្រើសជាតិខ្លាំងពីរឡើងទៅកាន់គ្រុប Group III។ ចំណុចនេះមានន័យថា ប្រទេស២ប៉ុណ្ណោះដែលនឹងត្រូវឡើងទៅកាន់គ្រុប Group III។

កម្ពុជាស្ថិតនៅពូល B ដែល១០ប្រទេស គឺម្ចាស់ផ្ទះ បារ៉ែន, ប៊ូតាន, ហ្គាំ, គុយវ៉ែត, ឡាវ, ម៉ុងហ្គោលី, សិង្ហបុរី, តាហ្ស៊ីហ្គីស្ថាន និង តួកម៉េនីស្ថាន។ ពូល A មាន១០ប្រទេសដែរកំពុងប្រកួតនៅប្រទេសស្រីលង្កា។ បន្ទាប់ពីប្រកួតចប់សន្សំពិន្ទុក្នុងពូល ក្រុមលេខ១ ពូល B និងលេខ១ ពូល A ត្រូវប្រកួតវគ្គខ្វែងដើម្បីយកមួយក្រុមឡើងទៅគ្រុបទី៣ (Group III) ប្រចាំតំបន់ Asia/Oceania ឆ្នាំ២០២៣។
នេះជាលើកទី១០ហើយដែលក្រុមវាយកូនបាល់ជម្រើសជាតិកម្ពុជាចូលរួមប្រកួត Davis Cup បន្ទាប់ពីចាប់ផ្តើមដំបូងតាំងពីឆ្នាំ២០១២។ កាលពីឆ្នាំ២០១២ កម្ពុជាធ្វើបានល្អមែនទែនដោយបានឡើងទៅកាន់ Group III បន្ទាប់ពី៥ប្រកួតឈ្នះទាំងអស់ និងរក្សាខ្លួនក្នុងគ្រុប Group III រហូតដល់ឆ្នាំ២០១៦ មុនពេលធ្លាក់មកគ្រុប Group IV រហូតដល់ឥឡូវ។

ព្រឹត្តិការណ៍ Davis Cup នេះបានក្លាយជាផ្នែកមួយដ៏សំខាន់សម្រាប់ក្រុមកីឡាវាយកូនបាល់ជម្រើសជាតិកម្ពុជាក្នុងការត្រៀមខ្លួនសម្រាប់កីឡាស៊ីហ្គេម ឆ្នាំ២០២៣ដែលកម្ពុជាទទួលរៀបចំធ្វើម្ចាស់ផ្ទះជាលើកដំបូង។ កាលពីដើមខែតុលាកន្លងទៅនេះ ប៊ុន កេន្នី បានចូលរួមប្រកួតក្នុងព្រឹត្តិការណ៍មួយនៅប្រទេសវៀតណាមដើម្បីស្វែងរកពិន្ទុ ATP និងជាលើកដំបូងដែលស្វែងរកបាន១១ពិន្ទុ៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


