កីឡា
ការជួសជុលស្មៅពហុកីឡដ្ឋានជាតិ សម្រាប់ស៊ីហ្គេម២០២៣ នឹងរួចរាល់នៅដើមឆ្នាំក្រោយ
ពហុកីឡដ្ឋានជាតិ ដែលនិយមហៅថា ស្តាតអូឡាំពិក បច្ចុប្បន្នកំពុងធ្វើការជួយជុលផ្លាស់ប្ដូរស្មៅថ្មី និងធ្វើការជួសជុលរួចរាល់នៅខែមករា ឆ្នាំ២០២៣ ដើម្បីត្រៀមសម្រាប់ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ លើប្រភេទកីឡាបាល់ទាត់។
ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣(CAMSOC) បានបញ្ជាក់ពីការជួសជុលពហុកីឡដ្ឋានជាតិ (ស្ដាតអូឡាំពិក) ដែលកំពុងធ្វើបច្ចុប្បន្នភាពឲ្យស្របតាមស្ដង់ដារ FIFA សម្រាប់ត្រៀមបម្រើឲ្យការប្រកួតកីឡាបាល់ទាត់ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៣ ខាងមុខ។

ពាក់ព័ន្ធដំណើរការជួសជុសពហុកីឡដ្ឋានជាតិវិញ ឯកឧត្តមបានពន្យល់ថា «បច្ចុប្បន្ន យើងចាប់ផ្ដើមជួសជុលហើយ។យើងជួសជុលប្ដូរពីស្មៅសិប្បនិម្មិត មកជាស្មៅធម្មជាតិ។ ការរៀបចំនេះ យើងគោរពទៅតាមស្ដង់ដាររបស់ FIFA។អ៊ីចឹង ស្ដង់ដារ បានន័យថា ស្មៅក៏ស្ដង់ដារដែរ ទាល់តែស្មៅណា ដែល FIFA ទទួលស្គាល់ ព្រោះ FIFA មិនមែនទទួលស្មៅតែមួយប្រភេទទេ គឺមានច្រើនប្រភេទ»។
ឯកឧត្តមបន្ថែមថា «នៅពហុកីឡដ្ឋានជាតិនេះ យើងក៏នឹងរៀបចំដាក់កៅអីផងដែរ គឺក្នុងខែវិច្ឆិកាខាងមុខនេះ យើងនឹងចាប់ផ្ដើមដាក់កៅអីថ្មី ជុំវិញទាំងអស់ប្រមាណជាង ៣៥,០០០កៅអី ត្រូវបំពាក់ ដើម្បីបំពេញលក្ខខណ្ឌរបស់ FIFA។ រីឯភ្លើង ក៏ត្រូវបន្ថែមឲ្យគ្រប់តាមលក្ខខណ្ឌ FIFA ដែរ សម្រាប់បម្រើឲ្យការប្រកួតពេលយប់។ ចាប់ពីខែវិច្ឆិកាទៅ ទាំងកៅអី និងភ្លើង យើងនឹងរៀបចំ ហើយគ្រោងនឹងបញ្ចប់នៅខែមករា ឆ្នាំ២០២៣។ អ៊ីចឹង អ្វីៗអាចនឹងបញ្ចប់ទាន់ពេលវេលា»។
ឯកឧត្តមមានប្រសាសន៍ថា សម្រាប់បាល់ទាត់ មិនមែនធ្វើការប្រកួតតែមួយកន្លែងនោះទេ គឺមានវិមានកីឡដ្ឋាន នៃពហុកីឡដ្ឋានជាតិមរតកតេជោ, ពហុកីឡដ្ឋានជាតិ, កីឡដ្ឋានព្រីនស៍ របស់ក្លិបវិសាខា និងកីឡដ្ឋានកងយោធពលខេមរភូមិន្ទ ដែលនឹងបម្រើឲ្យការប្រកួតបាល់ទាត់ បុរស-នារី មានន័យថា ការប្រើប្រាស់ទីលានសម្រាប់ការប្រកួតផ្លូវការចន្លោះពី ៤ ទៅ ៥កីឡដ្ឋាន ដោយមិនគិតពីទីលានសម្រាប់ធ្វើការហ្វឹកហាត់ របស់បណ្ដាប្រទេសចូលរួមឡើយ។
ក្រៅពីការជួសជុលពហុកីឡដ្ឋានជាតិខាងលើ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ឯណោះវិញ សម្រាប់ទីលានបាល់ទាត់ខាងក្រៅ ក៏ត្រូវផ្លាស់ប្ដូរស្មៅឲ្យបានល្អប្រសើរ។ រីឯទីលានបាល់ទាត់ ក្នុងវិមានកីឡដ្ឋាន នៃពហុកីឡដ្ឋានដ៏ស្កឹមស្កៃនេះ ក៏កំពុងពិនិត្យបច្ចេកទេសលើការរៀបចំស្មៅឡើងវិញផងដែរ បន្ទាប់ពីមានការស្នើសុំពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជាកាលពីថ្មីៗ ដើម្បីឲ្យស្របតាមស្ដង់ដារ FIFA សម្រាប់ការប្រកួតស៊ីហ្គេម នា ២០០ថ្ងៃខាងមុខ។

ឯកឧត្តម វ៉ាត់ ចំរើន មានប្រសាសន៍ថា នេះគឺជាគោលការណ៍ណែនាំរបស់សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រធាន CAMSOC និងឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ដ្រៃយ៍ CAMSOC ត្រូវគោរពឲ្យបានដាច់ខាតនូវស្ដង់ដារតែមួយ របស់អន្ដរជាតិ ដើម្បីសេចក្ដីថ្លៃថ្នូរ និងឲ្យស័ក្ដិសមកិត្តិយសជាតិ ក្នុងនាមម្ចាស់ផ្ទះព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រលើកដំបូង ដែលកម្ពុជាទន្ទឹងរង់ចាំអស់រយៈពេល ៦៤ឆ្នាំនេះ៕
អត្ថបទ៖ មន្នីរ័ត្ន
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


