កីឡា
មកស្គាល់ ក្រុមជម្រើសជាតិមានតម្លៃថ្លៃជាងគេ នៅក្នុង World Cup 2022
ការប្រកួតបាល់ទាត់ពិភពលោក ឆ្នាំ ២០២២ (FIFA World Cup 2022) នៅប្រទេសកាតា ជិតឈានមកដល់ហើយ ដែលក្រុមចំនួន ៣២ នឹងធ្វើដំណើរទៅកាន់ទីលានជាមួយនឹងក្តីសុបិនតែមួយ។

ទស្សនីយភាពទាំងនេះ នឹងនាំយកមកនូវទេពកោសល្យបាល់ទាត់ដ៏ល្អបំផុត និងមានតម្លៃបំផុតមួយចំនួននៅលើភពផែនដី ហើយវាត្រូវបាននិយាយថា ក្រុមមួយចំនួន នឹងមកប្រកួត World Cup នេះជាមួយនឹងក្រុមដ៏មានតម្លៃមិនគួរឲ្យជឿ។

តើក្រុមជម្រើសជាតិណាអាចមានក្រុមថ្លៃជាងគេនៅកាតា?
ដោយប្រើទិន្នន័យលើតម្លៃទីផ្សាររបស់កីឡាករពី Transfermarkt ក្រុមដែលមានតម្លៃបំផុតនៅ World Cup គឺក្រុមជម្រើសជាតិអង់គ្លេស។
ក្រុមរហស្សនាមតោកំណាច មានកីឡាករជាច្រើនដែលមានតម្លៃ ៨០ លានអឺរ៉ូ ឬច្រើនជាងនេះ រួមទាំង Harry Kane, Phil Foden ដែលមានតម្លៃសរុប ១.៣៥ ពាន់លាន។
ក្រុមដែលមានតម្លៃបំផុតបន្ទាប់គឺក្រុមជម្រើសជាតិបារាំង ដែលមានដូចជា កីឡាករ Kylian Mbappe, Christopher Nkunku, Raphael Varane, Kingsley Coman និង Jules Kounde ជាដើម។ ក្រុមម្ចាស់ជើងឯក នឹងសម្លឹងមើលការប្រើប្រាស់គុណភាពទាំងអស់ ដើម្បីរក្សាតំណែងរបស់ពួកគេ។
ក្រុមដែលមានតម្លៃបំផុតនៅ World Cup 2022 គិតជាអឺរ៉ូ ៖
អង់គ្លេស – ១.៣៥ ពាន់លាន
បារាំង – ១.១៣៨៥ ពាន់លាន
ប្រេស៊ីល – ១.០៦៤ ពាន់លាន
អេស្ប៉ាញ – ១.០៣១ ពាន់លាន
អាល្លឺម៉ង់ – ១.០២០៥ ពាន់លាន
ព័រទុយហ្គាល់ – ៩៣៨.៥ លាន
អាហ្សង់ទីន – ៧៦៤.៥ លាន
សម្រាប់កីឡាករម្នាក់ៗ កីឡាករដែលមានតម្លៃបំផុតដែលនឹងទៅប្រកួតនៅប្រទេសកាតា គឺកីឡាករបារាំង Kylian Mbappe ដែលត្រូវបានគេវាយតម្លៃថា មានតម្លៃ ១៦០ លានអឺរ៉ូ៕
ប្រភព ៖ marca.com
អត្ថបទ ៖ មន្នីរ័ត្ន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


