កីឡា
ស្ថាបនិកសហព័ន្ធគុនខ្មែរនៅរុស្ស៊ីប្រាប់ថា គុនខ្មែរកំពុងរីកចម្រើនខ្លាំងនៅរុស្ស៊ី
អ្នកគាំទ្រវិស័យកីឡាប្រដាល់គុនខ្មែរនាប៉ុន្មានថ្ងៃចុងក្រោយនេះបានចាប់អារម្មណ៍នឹងកីឡាប្រដាល់គុនខ្មែរដែលត្រូវបានផ្សព្វផ្សាយពីគម្រោងរៀបចំការប្រកួតនៅប្រទេសរុស្ស៊ីនាខែកុម្ភៈខាងមុខ ស្របពេលកីឡាប្រដាល់«គុនខ្មែរ»ត្រូវបានប្រកាសដាក់ឲ្យប្រកួតជាផ្លូវការក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅប្រទេសកម្ពុជា។

លោក Oleg Kudrinsky នាយក និងស្ថាបនិកសហព័ន្ធកីឡាប្រដាល់គុនខ្មែរនៅប្រទេសរុស្ស៊ីបានប្រាប់«កម្ពុជាថ្មី»ថា ពិតណាស់ សហព័ន្ធកីឡាប្រដាល់គុនខ្មែរប្រចាំប្រទេសរុស្ស៊ីមនឹងរៀបចំការប្រកួតជើងឯកគុនខ្មែរ Kun Khmer Cup នៅរុស្ស៊ីពីថ្ងៃទី៣ ដល់ទី៥ ខែកុម្ភៈ ឆ្នាំ២០២៣ខាងមុខនេះនៅសង្វៀន ONE X ONE Fighting Arena។
លោកបានបន្តឲ្យដឹងថា ៖«ការប្រកួតនេះមានកីឡាករ កីឡាការិនីជាង២០០នាក់មកពីតំបន់ និងទីក្រុងផ្សេងៗនៅប្រទេសរុស្ស៊ីចូលរួមប្រកួត។ សម្រាប់កីឡាករ កីឡាការិនីឆ្នើមៗបំផុតនឹងចូលរួមការប្រកួតលក្ខណៈអន្តរជាតិ និងកម្រិតអាជីព។ និយាយទៅគុនខ្មែរនៅប្រទេសរុស្ស៊ីបានកំពុងរីកចម្រើនខ្លាំងក្នុងរយៈពេលជាង៥ឆ្នាំកន្លងទៅ ដោយមានក្លឹបតាមតំបន់ និងទីក្រុងជាច្រើនបានចូលជាសមាជិកសហព័ន្ធ ដើម្បីក្លាយជាគ្រួសារកីឡាគុនខ្មែរ»។

លោកបានបញ្ជាក់ថា សហព័ន្ធកីឡាប្រដាល់គុនខ្មែរប្រចាំនៅប្រទេសរុស្ស៊ីត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០១៨ ដោយមានលោក Pavel Arais ជាប្រធាន ខ្លួនលោកផ្ទាល់ជានាយក និងជាស្ថាបនិក និងលោក Sergey Babayan ជាអនុប្រធាន ព្រមទាំងមានក្លឹបជាច្រើនជាសមាជិក៕

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


