កីឡា
គ្រាន់តែត្រួសៗ ព្រំ សំណាង ទទួលបានប្រាក់ឧបត្ថម្ភមិនក្រោមម៉ឺនដុល្លារ
កីឡាករគុនខ្មែរ ព្រំ សំណាង ឈ្នះខ្សែក្រវាត់នៅសង្វៀន Thai Fight បន្ទាប់ពីផ្តួលកីឡាករអង់គ្លេស Thomas Carpetter ឲ្យសន្លប់ក្នុងទឹកទី១តាមរយៈជង្គង់ពិឃាតកាលពីយប់មិញ។

ការប្រកួតយប់មិញហាក់មិនពិបាកឡើយសម្រាប់ ព្រំ សំណាង ដែលគ្រាន់តែចូលទឹកទី១ភ្លាម អ្នកលេងគុនខ្មែររូបនេះបានប្រើរន្ទះជើងទាត់ផ្ទួនៗ ថែមទាំងកណ្តាប់ដៃ ហើយចូលអោបឡើងជង្គង់បុកលើឆ្អឹងជំងឺរបស់ Thomas ឲ្យដួលស្រឹបសន្លប់ក្រោកលែងរួចក្នុងទឹកទី១តែម្តង។

ជ័យជម្នះនេះបានទទួលការសាទរយ៉ាងខ្លាំងពីអ្នកគាំទ្រកម្ពុជា និងមានសប្បុរសជនជាច្រើបានចូលរួមឧបត្ថម្ភជាថវិកាដើម្បីលើកទឹកចិត្ត។ ការឧបត្ថម្ភទាំងនេះគឺជាកម្លាំងចិត្តដ៏សំខាន់ និងជាចលករដើម្បីជួយជំរុញ លើកស្ទួយ និងអភិវឌ្ឍគុនខ្មែរឲ្យរីកចម្រើន។
បើគិតត្រឹមពេលនេះ គ្រាន់តែសប្បុរសជនឧបត្ថម្ភដល់ ព្រំ សំណាង គឺមិនក្រោមម៉ឺនដុល្លារអាមេរិកឡើយ ដោយមិនទាន់រាប់បញ្ចូលទាំងអ្នកខ្លះឧបត្ថម្ភតាមពិធីករ និងតាមគណនីធនាគារ។ យ៉ាងណា ទីនេះ សូមបង្ហាញអ្នកចូលរួមឧបត្ថម្ភមួយចំនួនដូចខាងក្រោម៖
- TJ Auto Work’s ចំនួន ២លានរៀល
- Lak Oun ចំនួន ១២០០០០០រៀល
- ENCI Cambodia ចំនួន ៥០ដុល្លារ
- Habb Habb ចំនួន ១,២លានរៀល
- លោកជំទាវ Dana Orm ចំនួន ១៥០០ដុល្លារ បន្ថែមលើ ១០០០ ដុល្លារ ដែលបានឧបត្ថម្ភមុនការប្រកួត (២៥០០ដុល្លារ)
- លោក ប្រាក់ សម្បត្តិ ចំនួន ៥០០ដុល្លារ
- លោក ហង្ស វិចិត្រ ចំនួន ១០០០ដុល្លារ
- លោក ប្រុស ជាតិ ឧបត្ថម្ភដីចំនួន ១ឡូតិ៍ តម្លៃ៤៥០០ដុល្លារ
- ក្រុមហ៊ុនជួសជុលទូរសព្ទមួយ ចំនួន ១លានរៀល
- ឧកញ៉ា ស្រី ចាន់ថត ចំនួន៥លានរៀល បន្ថែមលើ៥លានរៀលដែលឧបត្ថម្ភមុនទៅប្រកួត (១០លានរៀល)
- លោកស្រី ទ្រី ដាណា ចំនួន១០០០ដុល្លារ បន្ថែមលើ១០០០ដុល្លារមុនទៅប្រកួត (២ពាន់ដុល្លារ)
- Chea Tong Hour ចំនួន ២លានរៀល
- Thung Koemhuon ចំនួន ៥០០ដុល្លារ
- ហាងលក់ម៉ូតូមួយកន្លែង ចំនួន ៥០០ដុល្លារ
ការឧបត្ថម្ភបែបនេះគឺជួយធ្វើឲ្យជីវភាពគ្រួសារកីឡាករធូរស្រាល កីឡាករមានពេលវេលាហ្វឹកហាត់ បានសម្ភារ និងអាហារូបត្ថម្ភដែលជួយធ្វើឲ្យសមត្ថភាពកីឡាករកើនឡើង កាន់តែខ្លាំង និងមានឱកាសប្រកួតលើឆាកអន្តរជាតិកាន់តែច្រើន។

សូមបញ្ជាក់ថា ព្រំ សំណាង ជាកីឡាករឃីកបុកស៊ីងជម្រើសជាតិកម្ពុជាត្រៀមប្រកួតស៊ីហ្គេម នាពេលដ៏ខ្លីខាងមុខនេះ។ រូបគេជាកីឡាករកម្ពុជាទី២ដែលបានឈ្នះខ្សែក្រវាត់នៅ Thai Fight បន្ទាប់ពី ធឿន ធារ៉ា ជាកីឡាករខ្មែរទី១ដែលបានឈ្នះខ្សែក្រវាត់កាលពីចុងឆ្នាំ២០២២កន្លងទៅនេះ៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


