កីឡា
លោក Pep បង្ហាញការព្រួយបារម្ភអំពីរបួសរបស់ Haaland មុនពេលជួប Arsenal ថ្ងៃពុធនេះ
លោក Pep Guardiola បានផ្តល់ការអាប់ដេតអំពីរបួសរបស់ Erling Haaland បន្ទាប់ពីខ្សែប្រយុទ្ធ Manchester City ត្រូវបានដកចេញនៅតង់ទី ១ កំឡុងពេលយកឈ្នះក្រុម Aston Villa ៣-១ កាលពីថ្ងៃអាទិត្យយប់មិញ។

លោក Pep Guardiola បានបង្ហើបថា Erling Haaland ត្រូវបានដកចេញនៅពាក់កណ្ដាលតង់ជាការប្រុងប្រយ័ត្នបន្ទាប់ពីទទួលរង”ការប៉ះទង្គិច” ក្នុងជ័យជម្នះ ៣-១ ដ៏សំខាន់របស់ Manchester City លើក្រុម Aston Villa នៅកីឡដ្ឋាន Etihad។
ម្ចាស់ជើងឯក Premier League រកបាន ៣ គ្រាប់ ក្នុងតង់ទី ១ ជាការទាត់ចូលដោយកីឡាករ Rodri, Ilkay Gundogan និង Riyad Mahrez។
Haaland ដែលជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេរបស់ Man City រកបាន Assist សម្រាប់គ្រាប់ទី ២ ប៉ុន្តែមិនអាចត្រលប់មកវិញបានទេសម្រាប់តង់ទីពីរ ហើយត្រូវបានជំនួសដោយ Julian Alvarez។ វាត្រូវបានគេជឿថា Haaland អាចនឹងរងរបួសខ្លួនឯងអំឡុងពេលប៉ះទង្គិចជាមួយអ្នកចាំទី Emiliano Martinez របស់ Aston Villa ហើយលោក Guardiola បានបញ្ជាក់ថា អតីតកីឡាករ Borussia Dortmund ត្រូវបានបង្ខំឲ្យចាកចេញជាមួយនឹងបញ្ហាតូចតាច។

ថ្លែងបន្ទាប់ពីការប្រកួតកាលពីថ្ងៃអាទិត្យ គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញ បានប្រាប់ Sky Sports ថា “គាត់មានការប៉ះទង្គិចធំ គាត់មិនស្រួល។ យើងមិនចង់ប្រថុយទេ ហើយយើងនឹងវាយតម្លៃ។ ថ្ងៃក្រោយថាគាត់ធ្វើយ៉ាងណា»។
ការអត្ថាធិប្បាយរបស់លោក Guardiola មានន័យថា ស្ថានភាពរបស់ Haaland សម្រាប់ការប្រកួតដ៏លំបាកនៅថ្ងៃពុធ ជាមួយក្រុមកំពូលតារាង Arsenal ឥឡូវនេះគឺមិនច្បាស់លាស់ទេ។ ក្រុមម្ចាស់ជើងឯកឥឡូវនេះមានត្រឹមតែ ៣ ពិន្ទុ តាមពីក្រោយក្រុមនាំមុខក្នុងលីគ ហើយអាចផ្ដួលក្រុមរបស់ លោក Mikel Arteta ជាមួយនឹងជ័យជម្នះ។ ទោះជាយ៉ាងណាក៏ដោយ Arsenal អាចនឹងទទួលបានការជំរុញចិត្តដ៏សំខាន់មួយ ប្រសិនបើ Haaland ដែលជាអ្នកស៊ុតបញ្ចូលទីនាំមុខគេនៅ Premier League មិនអាចប្រកួតនៅពាក់កណ្ដាលសប្ដាហ៍នេះ។
ប៉ុន្តែលោក Guardiola បានសារភាពថា ការពិត Manchester City ឈ្នះ ៣-០ ហើយ ដែលនេះវាមានឥទ្ធិពលលើការសម្រេចចិត្ត។ លោកបានបន្ថែមទៀតថា ៖ «ប្រសិនបើលទ្ធផលតឹងជាងនេះ ប្រហែលជាខ្ញុំមិនធ្វើទេ។ ខ្ញុំមិនគិតថាគាត់មានរបួសទេ ប៉ុន្តែនៅថ្ងៃស្អែកយើងនឹងដឹង»៕
ប្រភព ៖ mirror.co.uk
អត្ថបទ ៖ មន្នីរ័ត្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


