កីឡា
Pep Muñoz ចង់ឲ្យមានការពង្រឹងសមត្ថភាពរបស់អាជ្ញាកណ្ដាលបន្ថែមទៀត
លោក Pep Muñoz គ្រូបង្វឹកក្លិបព្រះខ័នរាជស្វាយរៀងមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងពីកម្រិតបាល់ទាត់ក្នុងលីគកំពូលកម្ពុជា ក្រោយលោកដឹកនាំបាន៩ប្រកួតជាមួយលទ្ធផលដ៏ល្អដែលមិនចាញ់សោះក្នុងជុំទី១។ ជាមួយគ្នានេះលោកក៏ចង់ឲ្យមានការពង្រឹងមន្ដែមលើសមត្ថភាពរបស់មន្ត្រីអាជ្ញាកណ្តាលលើទីលាននៃលីគកំពូលកម្ពុជា។

លោក Pep Muñoz និយាយថា៖«ខ្ញុំគិតថា ក្រុមអាជ្ញាកណ្ដាលកាត់សេចក្តីក្នុងការប្រកួតត្រូវការជំនួយបន្ថែមដូចជាការឆែកមើលវីដេអូក្នុងពេលមានការបង្កកំហុសលើទីលាន ដើម្បីជាជំនួយបន្ថែមឲ្យមានភាពងាយស្រួលក្នងការសម្រេចចិត្តពាក់ព័ន្ធជាមួយការកាត់សេចក្តីនិងពង្រឹងបន្ថែមសមត្ថភាពកាត់សេចក្តីរបស់ពូកគាត់»។

ពានរង្វាន់ខេមបូឌានព្រីមៀរលីគរដូវកាល ២០២៣-២៤ បានបញ្ចប់ការប្រកួតជុំទី១ ដោយចាប់ផ្តើមការប្រកួតដំបូងតាំងពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៣។ ឆ្លងកាត់ការប្រកួតប្រជែងជិត៣ខែ ក្នុងរដូវកាលថ្មីនេះគឺសង្កេតឃើញថាមានភាពខុសប្លែកគ្នាជាច្រើនបើបៀបធៀបនឹងរដូវកាលមុន។ ចំនួនអ្នកគាំទ្រក៏មានការកើនឡើង ខណៈការប្រកួតលើទីលានកាន់តែមានភាពតានតឹង ប៉ុន្តែក្នុងក៏មានរឿងខ្លះដែលកើតមានជុំវិញការកាត់សេចក្តីរបស់អាជ្ញាកណ្ដាលផងដែរ។

លោក Pep Muñoz បានបន្ថែមថា៖«លីគកំពូលមានភាពល្អប្រសើរច្រើន។ ក្រុមទាំងអស់ក៏មានការរៀបចំបានល្អបូករួមទាំងកីឡាករមានគុណភាព និងសមត្ថភាព។ ការប្រកួតក្នុងលីគទាំងអស់សុទ្ធតែជាការប្រកួតដ៏លំបាក។ សម្រាប់ខ្ញុំកម្រិតនៃការប្រកួតប្រជែងក្នុងលីគកំពូលកម្ពុជាមានភាពល្អប្រសើរលើពីអ្វីដែលខ្ញុំរំពឹងទុកទៅទៀត»៕

អត្ថបទ៖ ផា រតនា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច១ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


