កីឡា
លោក Nasser Al-Khelaifi ថា PSG ជាក្លិបល្អបំផុតសម្រាប់ Mbappe
ប្រធានក្លិប Paris Saint-Germain លោក Nasser Al-Khelaifi ចង់ឱ្យខ្សែប្រយុទ្ធ Kylian Mbappe បន្តស្នាក់នៅជាមួយក្រុមទៀតដើម្បីសម្រេចសមិទ្ធផលធំៗនៅពេលខាងមុខ ខណៈថ្មីៗនេះលេចឮព័ត៌មានថា រូបគេគ្រោងចាកចេញ។

តារាបាល់ទាត់ឆ្នើម Mbappe នៅសល់កុងត្រាតែរយៈពេល៦ខែប៉ុណ្ណោះជាមួយក្លិប PSG ដែលមានន័យថា រូបគេនឹងមានសេរីភាពក្នុងការចរចាជាមួយក្លិបផ្សេងទៀតសម្រាប់លក្ខខណ្ឌផ្ទេរដោយគ្មានតម្លៃនៅរដូវក្តៅនេះ បើសិនកីឡាកររូបនេះមិនព្រមបន្តកុងត្រា។ ក្លិបយក្សអេស្ប៉ាញ Real Madrid នៅតែចិញ្ចឹមចិត្តក្នុងការចុះហត្ថលេខាយកកីឡាករវ័យ២៥ឆ្នាំ បើទោះជាបរាជ័យជាច្រើនលើក។
លោក Al-Khelaifi ប្រធានក្លិប PSG បាននិយាយថា ៖«ខ្ញុំមិនមានអ្វីត្រូវលាក់បាំងទេ។ ខ្ញុំពិតជាចង់ឲ្យ Kylian ស្នាក់នៅទីនេះបន្ត។ កីឡាករល្អបំផុតក្នុងពិភពលោកគឺ Kylian ហើយក្លិបល្អបំផុតសម្រាប់គាត់គឺ Paris។ គាត់ជាចំណុចសំខាន់នៃគម្រោងរបស់យើង។ គាត់មានកន្លែងហ្វឹកហាត់ដ៏ល្អបំផុតនៅក្នុងពិភពលោក ជាមួយគ្រូបង្វឹកដ៏ល្អបំផុតនៅលើពិភពលោក Luis Enrique។ ជារៀងរាល់ឆ្នាំ គាត់ប្រាកដជាបានលេងនៅ Champions League។ យ៉ាងហោចណាស់ក៏ត្រឹមវគ្គ១៦ក្រុមចុងក្រោយដែរ ហើយអាចឈានវគ្គ៨ក្រុមចុងក្រោយ សូម្បីតែវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ឬវគ្គផ្តាច់ព្រ័ត្រ។ ពួកយើងជាក្លិបធំមួយនៅទីនោះ»។

Mbappe ស៊ុតបាន២៥គ្រាប់ក្នុងការបង្ហាញខ្លួន២៤លើក ក្នុងការប្រកួតទាំងអស់នៅរដូវកាលនេះ។ កាលពីថ្មីៗមានព័ត៌មានថា រូបគេនឹងចូលរួមជាមួយអធិរាជស Real Madrid នៅពេលផុតកុងត្រាជាមួយក្លិប Paris Saint-Germain៕
ប្រែសម្រួល៖ ផា រតនា
ប្រភព៖ Theathletic
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៥ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


