កីឡា
ឈ្នះខ្សែក្រវាត់យប់មិញ ព្រំ សំណាង ទទួលបានឱកាសទៅប្រកួតនៅបារាំង
កីឡាករប្រដាល់គុនខ្មែរ ព្រំ សំណាង នឹងត្រូវធ្វើដំណើរទៅប្រកួតនៅប្រទេសបារាំងនាខែមិថុនា ឆ្នាំ២០២៤ បន្ទាប់ពីរូបគេទទួលបានខ្សែក្រវាត់១គ្រឿងទៀតតាមរយៈជ័យជម្នះលើកីឡាករមីយ៉ាន់ម៉ាកាលពីយប់មិញ។

សម្រាប់ការប្រកួតដណ្តើមខ្សែក្រវាត់កាលពីយប់ថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ ព្រំ សំណាង បានយកឈ្នះលើកីឡាករមីយ៉ាន់ម៉ា ទុនទុន មីង ដែលជាអតីតដៃគូក្នុងកីឡាស៊ីហ្គេមឆ្នាំ២០២៣ដោយពិន្ទុ។ ក្រោយទទួលបានខ្សែក្រវាត់១គ្រឿងទៀត រូបគេទទួលបានដំណឹងល្អភ្លាមគឺទៅប្រកួតនៅប្រទេសបារាំង។
តាមការគ្រោង ការប្រកួតគុនខ្មែរអន្តរជាតិមាន២កម្មវិធីនៅប្រទេសបារាំងគឺនៅថ្ងៃទី១ ខែមិថុនា និងនៅថ្ងៃទី២៧ ខែមិថុនា ដែលកីឡាករគុនខ្មែរច្រើនរូបត្រូវធ្វើដំណើរទៅប្រកួតនៅតំបន់អឺរ៉ុប។ អត្តពលិកគុនខ្មែរ៦រូបដែលត្រូវទៅប្រកួតនៅបារាំង។ គិតត្រឹមថ្ងៃទី១ ខែមីនានេះ កីឡាករកម្ពុជា៤រូបមានឈ្មោះជាផ្លូវការគឺម្ចាស់មេដាយមាសស៊ីហ្គេម ឃីម បូរ៉ា, ម្ចាស់មេដាយមាសស៊ីហ្គេម ឡៅ ចិត្រា, ម្ចាស់មេដាយមាសស៊ីហ្គេម លន បញ្ញា និងម្ចាស់មេដាយមាសស៊ីហ្គេម ព្រំ សំណាង ហើយនៅសល់២រូបទៀតដែលមិនទាន់ចុះកុងត្រាគឺកីឡាករទម្ងន់៦០គីឡូក្រាម និងកីឡាការិនី១រូប។






រហូតមកដល់ពេលនេះ ព្រំ សំណាង ទទួលបានខ្សែក្រវាត់ជាច្រើនមានដូចជា៖
- ខ្សែក្រវាត់គុនខ្មែរអន្តរជាតិ KIF
- ខ្សែក្រវាត់អន្តរជាតិ Thai Fight
- ខ្សែក្រវាត់គ្រុឌគុនខ្មែរអន្តរជាតិ
- ខ្សែក្រវាត់គុនខ្មែរពិភពលោក តេជោសន្តិភាព
- ខ្សែក្រវាត់ Ultimate Asian Kun Khmer
- មេដាយមាសស៊ីហ្គេម ឆ្នាំ២០២៣

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


