កីឡា
យប់នេះ Bayern ត្រូវការឈ្នះដាច់ខាតដើម្បីឡើងទៅវគ្គ៨ក្រុម UCL
ក្រុម Bayern Munich ត្រូវបើកទ្វារកីឡដ្ឋាន Allianz Arena ទទួលក្រុមភ្ញៀវ Lazio ការប្រកួតជើងទី២ ពានរង្វាន់ UEFA Champion League នាវេលាម៉ោង៣យប់ ខណៈក្រុមម្ចាស់ផ្ទះត្រូវការជ័យជម្នះចាំបាច់ដើម្បីឱកាសឡើងទៅវគ្គ៨ក្រុមចុងក្រោយ។

Bayern Munich ធ្វើមិនបានល្អទេនាប៉ុន្មានប្រកួតចុងក្រោយ។ យប់នេះពួកគេត្រូវការជ័យជម្នះជាដាច់ខាត បន្ទាប់ពីជើងទី១ ពួកគេបានចាញ់អាល្លឺម៉ង់ Lazio ១-០ កាលពីថ្ងៃទី១៦ ខែកុម្ភៈ។ ក្នុងរដូវកាលនេះ Bayern Munich ក៏ធ្វើមិនបានល្អក្នុងលីគកំពូលអាល្លឺម៉ង់។ គិតត្រឹមសប្ដាហ៍ទី២៤ ពួកគេតាមពីក្រោយក្រុមលេខ១ Bayer Leverkusen រហូតដល់ទៅ១០ពិន្ទុ។
ចំពោះប្រវត្តិជួបគ្នា៣លើកចុងក្រោយ ក្រុម Bayern Munich ឈ្នះ២ និងចាញ់១។ Lazio វិញក៏ធ្វើមិនបានល្អដែរក្នុងលីគ។ គិតត្រឹមសប្ដាហ៍ទី២៧ លីគអុីតាលី ពួកគេឈរលេខ៩ កំពុងប្រឈមអត់បានកៅអីលេងពានរង្វាន់អឺរ៉ុប រដូវកាលក្រោយ។ យប់នេះ Lazio មានផលចំណេញដោយសារបានយកឈ្នះកាលពីជើងទី១ ដូច្នេះការប្រកួតជើងទី២ ពួកគេត្រូវការត្រឹមស្មើ ក៏បានឡើងវគ្គបន្ត។

ការប្រកួតចុងក្រោយរបស់ក្រុមទាំង២ សុទ្ធតែធ្វើមិនបានល្អដូចគ្នា។ កាលពីថ្ងៃសៅរ៍ Bayern Munich បានត្រឹមស្មើគ្នា ២-២ ជាមួយក្រុម SC Freiburg ខណៈក្រុម Lazio ចាញ់ក្រុម AC Milan ១-០។ យប់នេះ ចាំមើលថា ក្រុមយក្សអាល្លឺម៉ង់ Bayern Munich អាចវាយបកយកឈ្នះក្រុមអុីតាលី Lazio ដើម្បីឡើងទៅវគ្គបន្តបានដែរទេ៕
អត្ថបទ៖ ផា រតនា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៥ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


