កីឡា
ភ្លើងគប់អូឡាំពិក២០២៤ ចាប់ផ្តើមបំភ្លឺនៅកន្លែងកំណើត មុនពេលដង្ហែទៅបារាំង
កាលពីថ្ងៃអង្គារ៍ ទី១៦ ខែមេសា ភ្លើងគប់កីឡាអូឡាំពិក ទីក្រុងប៉ារីស ឆ្នាំ២០២៤ ត្រូវបានបំភ្លឺក្នុងពិធីប្រពៃណីមួយនៅក្នុងទីក្រុងអូឡាំព្យាបុរាណ ប្រទេសក្រិកជាកន្លែងកំណើតកីឡាអូឡាំពិក។

តារាសម្តែងជនជាតិក្រិក អ្នកនាង Mary Mina ដែលដើរតួជាបូជាចារ្យជាន់ខ្ពស់ បានដុតភ្លើងកាលពីថ្ងៃអង្គារ៍ ដោយប្រើអណ្តាតភ្លើងបម្រុងជំនួសកញ្ចក់ប៉ារ៉ាបូល ដោយសារមេឃមានពពកច្រើនសម្រាប់ការចាប់ផ្តើមពិធីដង្ហែបន្តពីប្រទេសក្រិក ទៅប្រទេសបារាំង។
ពិធីដង្ហែភ្លើងអូឡាំពិកនឹងបញ្ចប់ក្នុងរដ្ឋធានីបារាំង ជាពេលពិធីបើកជាផ្លូវការរបស់ម្ចាស់ផ្ទះកីឡាអូឡាំពិករដូវក្តៅ និងជាលើកទី៣ដែលបារាំងបានធ្វើម្ចាស់ផ្ទះ បន្ទាប់ពីធ្លាប់ធ្វើនៅឆ្នាំ១៩០០ និង១៩២៤។
អណ្ដាតភ្លើងនេះនឹងត្រូវប្រគល់ជាផ្លូវការទៅឱ្យអ្នករៀបចំកម្មវិធីអូឡាំពិក នាទីក្រុងប៉ារីស នៅក្នុងកីឡដ្ឋាន Panathenaic របស់ទីក្រុងអាតែនដែលជាទីតាំងរៀបចំកីឡាអូឡាំពិកសម័យទំនើបដំបូង នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ១៨៩៦ បន្ទាប់ពីការដង្ហែរយៈពេល ១១ថ្ងៃនៅទូទាំងប្រទេសក្រិក។

បន្ទាប់មកនឹងចេញដំណើរនៅថ្ងៃបន្ទាប់ទៅកាន់ប្រទេសបារាំងនៅលើសំពៅដែលមានឈ្មោះថា Belem ឆ្ពោះទៅទីក្រុង Marseille នៅថ្ងៃទី៨ ខែឧសភា ជាមួយនឹងមនុស្សប្រមាណ ១៥០,០០០នាក់ ដែលត្រូវបានរំពឹងនឹងចូលរួមក្នុងពិធីនេះនៅកំពង់ផែចាស់របស់ទីក្រុងភាគខាងត្បូង។
ទីក្រុង Marseille ដែលបង្កើតឡើងដោយអ្នកតាំងលំនៅក្រិក Phocaea ប្រហែល ៦០០ឆ្នាំមុនគ្រិស្តសាករាជ នឹងក៏ជាកន្លែងរៀបចំការប្រកួតកីឡាទូកក្តោង សម្រាប់អូឡាំពិក២០២៤នេះផងដែរ។
ការដង្ហែនៅប្រទេសបារាំងនឹងប្រើពេល៦៨ថ្ងៃ ហើយគ្រោងនឹងបញ្ចប់នៅទីក្រុងប៉ារីស នាថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤៕

ប្រែសម្រួល៖ មន្នីរ័ត្ន
ប្រភព៖ aljazeera
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


