កីឡា
យប់នេះ ព្រះខ័នរាជស្វាយរៀង ត្រូវការពិន្ទុពីក្រុមកំពូលតារាង Makassar
ក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀងត្រូវបើកទ្វារពហុកីឡដ្ឋានជាតិអូឡាំពិក ទទួលភ្ញៀវមកពីប្រទេសឥណ្ឌូណេស៊ី PSM Makassar FC វេលាម៉ោង៧:៣០នាទីយប់ ថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ វគ្គសន្សំពិន្ទុក្នុងពូល A ពានរង្វាន់ ASEAN Club Championship ២០២៤-២៥។

វាជាការប្រកួតដ៏សំខាន់ និងចាំបាច់ត្រូវស្វែងរកឲ្យបានពិន្ទុដាច់ខាតសម្រាប់ម្ចាស់ផ្ទះ ព្រះខ័នរាជស្វាយរៀង បន្ទាប់ពីពីរប្រកួតកន្លងទៅឈ្នះ១ និងចាញ់១ មាន៣ពិន្ទុ កំពុងស្ថិតនៅលេខ៤ក្នុងពូល។ ចំណែកក្រុមរបស់ឥណ្ឌូណេស៊ី PSM Makassar FC កំពុងឈរលើកំពូលតារាងដោយមាន៤ពិន្ទុ បន្ទាប់ពីឈ្នះ១ និងស្មើ១។
ក្នុងសន្តិសីទសារព័ត៌មានមុនការប្រកួតកាលពីព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ លោក Bernardo Tavares គ្រូបង្វឹកក្រុម PSM Makassar FC បានសរសើរពីភាពខ្លាំងក្នុងដីរបស់ព្រះខ័នរាជស្វាយរៀងដែលមិនទាន់ស្គាល់បរាជ័យក្នុងការប្រកួតលីគកំពូលកម្ពុជា ខណៈក្រុមរបស់លោកធ្វើមិនសូវបានល្អទេក្នុងលីគនារយៈពេលចុងក្រោយ។

លោកបាននិយាយថា ៖«ការប្រកួតក្រៅដីពីរលើកក្នុងពាន ASEAN Club Championship ព្រះខ័នរាជស្វាយរៀងធ្វើបានល្អគឺឈ្នះ Terengganu នៅប្រទេសម៉ាឡេស៊ី និងចាញ់ BG Bathum United នៅថៃ តែយើងឃើញហើយ ការប្រកួត៣០នាទីចុងក្រោយនៅថៃ ព្រះខ័នរាជស្វាយរៀងធ្វើបានល្អមែនទែនទោះបីជាពួកគេចាញ់»។
លោកបន្តថា ក្រុមរបស់លោកនឹងពិបាកស្វែងរកពិន្ទុពីក្រុមរបស់កម្ពុជា ពីព្រោះពួកគេមិនដែលចាញ់សោះក្នុងការប្រកួតក្នុងដី និងមានទម្រង់លេងប្រែប្រួលច្រើន។ ពួកគេមានកីឡាករល្អៗច្រើន បើទោះបីជាមានកីឡាករបរទេសខ្លះរបួសក៏ដោយ។ ជាក់ស្តែង ញាណ សុស៊ីដាន ជាកីឡាករដ៏ល្អ និងមានគុណភាព ប៉ុន្តែបែរជាមិនសូវបានលេងញឹកញាប់ទៅវិញ ដូច្នេះមានន័យថា កីឡាករផ្សេងៗទៀតសុទ្ធតែល្អ។
ជាមួយគ្នានេះ គ្រូបង្វឹកព្រះខ័នរាជស្វាយរៀង លោក Jose Munoz បានឲ្យដឹងថា កីឡាករសំខាន់មួយចំនួនបានរបួសដូចជា គឹម សុខយុទ្ធ, Bablo និង Ryo Fujii ជាដើម ប៉ុន្តែនៅមានកីឡាករល្អៗជាច្រើនទៀតដែលអាចលេងបាន។

លោកបានបញ្ជាក់ថា ការប្រកួតនេះគឺជាឱកាសល្អសម្រាប់កីឡាករកម្ពុជាបង្ហាញសមត្ថភាពលើឆាកអន្តរជាតិ បន្ទាប់ពីកីឡាករបរទេសសំខាន់របួសមិនអាចលេង។
បន្ទាប់ពីឈ្នះ១ និងចាញ់១ មាន៣ពិន្ទុ ព្រះខ័នរាជស្វាយរៀង ត្រូវការពិន្ទុជាចាំបាច់ដើម្បីបង្កើនក្តីសង្ឃឹមកាន់តែច្រើនក្នុងការលើកទៅកាន់វគ្គពាក់កណ្តាល ខណៈនេះជាការប្រកួតក្នុងដីលើកដំបូង។ សម្រាប់ពីរប្រកួតទៀត ព្រះខ័នរាជស្វាយរៀងនឹងធ្វើដំណើរទៅទឹកដីវៀតណាមជួបក្រុម Dong A Thanh Hoa នៅថ្ងៃទី២២ ខែមករា និងចុងក្រោយទទួលក្រុមមីយ៉ាន់ម៉ា Shan United នៅថ្ងៃទី៥ ខែកុម្ភៈ នៅពហុកីឡដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញ៕
ពិន្ទុបណ្តោះអាសន្ន
- PSM Makassar FC មាន៤ពិន្ទុ
- BG Bathum United មាន៤ពិន្ទុ
- Dong A Thanh Hoa មាន៤ពិន្ទុ
- ព្រះខ័នរាជស្វាយរៀង មាន៣ពិន្ទុ
- Terengganu មាន៣ពិន្ទុ
- Shan United មាន០ពិន្ទុ
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


