កីឡា
U13 ព្រះខ័នរាជស្វាយរៀង ប៉ះ យុវជនសាមគ្គី វគ្គផ្ដាច់ព្រ័ត្រ ស្វាយរៀងខាប់ U13
ការប្រកួតបាល់ទាត់ពានរង្វាន់ ស្វាយរៀងខាប់ យុវជនអាយុក្រោម១៣ឆ្នាំ លើកទី១ ឆ្នាំ២០២៤-២៥ ឈានដល់វគ្គផ្តាច់ព្រ័ត្រ បន្ទាប់ពីធ្វើការប្រកួតវគ្គសន្សំពិន្ទុក្នុងពូលតាំងពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៤។

ក្រោយបញ្ចប់ការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ឥឡូវនេះរកឃើញ២ក្រុមត្រូវប៉ះគ្នានៅវគ្គផ្ដាច់ព្រ័ត្រ គឺក្រុមព្រះខ័នរាជស្វាយរៀង U13 ជួបក្រុមយុវជនសាមគ្គី U13។ ចំពោះក្រុមព្រះខ័នរាជស្វាយរៀង U13 មុនឡើងមកដល់វគ្គផ្ដាច់ព្រ័ត្រ ពួកបានយកឈ្នះក្រុមសសកយ ស្រុកកំពង់រោទិ៍ យ៉ាងតានតឹង ដោយបាល់១១ម៉ែត្រកាត់សេចក្ដីក្នុងលទ្ធផល ៣-២។ ចំណែក្រុមយុវជនសាមគ្គី U13 បានទម្លាក់ក្រុមធូប្រាឌឺ បាវិត ក្នុងលទ្ធផល ២-១ ដើម្បីទទួលបានកៅអីឡើងមកលេងវគ្គផ្ដាចព្រ័ត្រ។
សូមបញ្ជាក់ថា ពានរង្វាន់ស្វាយរៀងយុវជនអាយុ១៣ឆ្នាំមាន១០ក្រុមចូលរួមប្រកួត។ ការប្រកួតវិលជុំសន្សំពិន្ទុក្នុងពូលតែមួយ ហើយបន្ទាប់មកក្រុមដែលរកបានពិន្ទុខ្ពស់ជាងគេចំនួន៤បានឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រតែម្តង៕




អត្ថបទ៖ ផា រតនា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៩ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


