កីឡា
ថ្ងៃបើកឆាក ក្រុម គួន ម៉ុម ប៉ះ ក្រុម សួន ចាន់ណារ៉ូ គួរឲ្យចាប់អារម្មណ៍ខ្លាំង
ការប្រកួតបាល់ទះពានរង្វាន់ តេជោលីគ រដូវកាលទី២ ចាប់ផ្តើមនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ នៅវិមានពហុកីឡដ្ឋានជាតិអូឡាំពិក ចាប់ពីវេលាម៉ោង១២ថ្ងៃត្រង់ទៅដែលមាន៤គូ។
ក្នុងចំណោម៤គូ គឺការជួបគ្នារវាងក្រុមបាល់ទះវិសាខា និង ក្រុមស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ជាជំនួបគួរឲ្យចាប់អារម្មណ៍ជាងគេសម្រាប់ថ្ងៃបើកឆាក។ ក្រុមនគរបាលខេត្តស្វាយរៀង ទើបតែបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍ធំកាលពីចុងឆ្នាំ២០២៤ ប៉ុន្តែពួកគេធ្វើបានល្អខ្លាំងមែនទែនដោយបានឈ្នះជើងឯកពានរង្វាន់សម្តេចក្រឡាហោម ស ខេង កាលពីខែធ្នូ។

កីឡាករសំខាន់គួរឲ្យចាប់អារម្មណ៍របស់ក្រុមខេត្តស្វាយរៀងគឺអ្នកប៉ះសេឆ្នើម សួន ចាន់ណារ៉ូ ដែលបានប្រកាសចូលនិវត្តន៍ពីក្រុមបាល់ទះជម្រើសជាតិកម្ពុជា និងក្លិបបាល់ទះវិសាខា ប៉ុន្តែរូបគេនៅតែបន្តលេងកម្រិតអាជីពដដែល។ ជាមួយគ្នានេះ កីឡាករវាយផ្តាច់សញ្ជាតិគុយបា Herrera Raciel ជាតួសំខាន់ក្នុងការរកពិន្ទុ។ កម្ពស់ ១.៩៨ម៉ែត្រ អតីតកីឡាកររបស់វិសាខារូបនេះនឹងចាប់ដៃគូជាមួយកីឡាករ Sim Jian Qin ប្រធានក្រុមបាល់ទះជម្រើសជាតិម៉ាឡេស៊ីដើម្បីផ្តាច់ដោយមាន សួន ចាន់ណារ៉ូ ជាអ្នកលើកបាល់។

ប្រធានក្រុមជម្រើសជាតិម៉ាឡេស៊ីរូបនេះ បានបង្ហាញខ្លួនក្នុងពានរង្វាន់ SEA V. League Challenge នៅកម្ពុជាកាលពីឆ្នាំ២០២៤ ហើយក៏ទាក់ភ្នែកគ្រូបង្វឹកកម្ពុជា។ កាលពីចុងឆ្នាំ២០២៤រូបគេបានចូលរួមជាក្រុមខេត្តតាកែវក្នុងពានរង្វាន់សម្តេចក្រឡាហោម ស ខេង ហើយឥឡូវនេះចូលរួមជាមួយក្រុមខេត្តស្វាយរៀង។

និយាយពីក្រុមវិសាខាវិញគឺពេញសាច់ហើយសម្រាប់រដូវកាលថ្មីនេះ។ ពួកគេមានកីឡាករវាយផ្តាច់ឆ្នើម គួន ម៉ុម មានកម្ពស់១.៩៨ម៉ែត្រ និង ពិន សារ៉ុន មានកម្ពស់ ២.០១ ប៉ុន្តែបានបន្ថែមស្មាត់ឆ្នើមសញ្ជាតិគុយបា Yasser Ramírez Boloy មានកម្ពស់ ១.៩៨ ម៉ែត្រ។ កីឡាករវាយផ្តាច់សំខាន់៣នាក់នេះនឹងសហការជាមួយអ្នកប៉ះសេសញ្ជាតិបារាំង Biteau Nathan ដែលមានបទពិសោធច្រើនបារាំង និងអាមេរិក។ អ្វីដែលមិនអាចមើលរំលងបាន វិសាខា មានកីឡាករវ័យក្មេងកំពុងគួរឲ្យចាប់អារម្មណ៍គឺ លឹម ចិត្រា និង ណែក ផានិត។

សូមបញ្ជាក់ថា ការប្រកួតវិលជុំសន្សំពិន្ទុមាន២ជុំ។ ជុំទី១ ការប្រកួតសន្សំពិន្ទុដោយក្រុមទាំង៨ប៉ះគ្នា ហើយក្រុម២មានពិន្ទុតិចជាងគេត្រូវកាត់ចេញ។ បន្ទាប់មក ក្រុម៦មានពិន្ទុខ្ពស់ជាងគេឡើងទៅជុំទី២ ដើម្បីប្រកួតសន្សំពិន្ទុជាថ្មី ដោយមិនរាប់បញ្ចូលពិន្ទុកាលពីជុំទី១ទេ។ នៅជុំទី២ ក្រុម២មានពិន្ទុតិចជាងគេត្រូវបានកាត់ចេញ ហើយ៤ក្រុមឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដោយក្រុមលេខ១ ប៉ះ ក្រុមលេខ៤ ខណៈក្រុមលេខ២ ប៉ះ ក្រុមលេខ៣ ដើម្បីយកក្រុមឈ្នះឡើងវគ្គផ្តាច់ព្រ័ត្រ រកម្ចាស់ជើងឯក។
៤គូថ្ងៃបើកឆាក
- ក្រសួងមហាផ្ទៃ vs នគរបាលខេត្តពោធិសាត់ (ម៉ោង១២ថ្ងៃត្រង់)
- នគរបាលរាជធានីភ្នំពេញ vs កងពលធំអន្តរាគមន៍លេខ៣ (ម៉ោង២រសៀល)
- បញ្ជាការដ្ឋានអង្គរក្ស vs នគរបាលខេត្តតាកែវ (ម៉ោង៤រសៀល)
- វិសាខា vs នគរបាលខេត្តស្វាយរៀង (ម៉ោង៦ល្ងាច)
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៤ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២៤ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា២៣ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ


